Connect with us

Hi, what are you looking for?

ក្នុងស្រុក

មេបញ្ជាការរង PM ខេត្តតាកែវ ទុករយៈពេល​១ម៉ោង​ឲ្យ​ម្ចាស់ផេក Khmer Khmer សុំទោស ក្រោយចោទថាលោករកស៊ីគ្រឿងញៀន

លោក ង៉ែត ចាន់ធី ដែល​គេ​ដឹងថា គឺជា​មេ​បញ្ជា​ការរង​កង​រាជអាវុធហត្ថ​ខេត្ត​តាកែវ នៅ​ថ្ងៃនេះ បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម ដោយ​ទុក​ពេល​ឲ្យ​ម្ចាស់​ផេក Khmer Khmer ធ្វើការ​សុំទោស​ជាសាធារណៈក្នុងរយៈ​ពេល​១ម៉ោង ក្រោយ​ផេក​មួយ​នេះ​បាន​ចោទ​លោកថា រកស៊ីគ្រឿងញៀន។

លោក ង៉ែត ចាន់ធី បាន​លើក​ឡើងថា ការ​ចោទ​លោក​រកស៊ី​គ្រឿងញៀន​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់ និង​គ្មាន​ភស្តុតាង​មក​បញ្ជាក់នេះ ម្ចាស់​ផេក​ត្រូវ​ចេញ​មុខ​មក​សុំ​ទោស​លោក​ជា​សាធារណៈ ហើយ​ចូល​ខ្លួន​មក​ដោះ​ស្រាយ បើ​មិន​ដូច្នេះ​ទេ លោក​នឹង​អនុវត្ត​ទៅ​តាមផ្លូវ​ច្បាប់ ពីបទ​បរិហារកេរ្តិ៍​ជា​សាធារណៈ ដោយ​យោង​តាម​មាត្រា៣០៥ នៃ​ក្រម​ព្រហ្មទណ្ឌ​ព្រះរាជាណាចក្រ​កម្ពុជា៕

Advertisement
Advertisement