Connect with us

Hi, what are you looking for?

ក្នុងស្រុក

លោក ឌី រ័ត្ន​ខេម​រុ​ណ អភិបាលរង​ខណ្ឌមានជ័យ​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ជាង៣រយ​គ្រួសារ​

(ភ្នំពេញ​) – នា​ព្រឹក​ថ្ងៃ​ចន្ទ ទី០៨ ខែមិថុនា ឆ្នាំ២០២០ លោក ឌី រ័ត្ន​ខេម​រុ​ណ អភិបាលរង​ខណ្ឌមានជ័យ បាន​នាំ​យក​អំណោយ​ទៅ​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន ៣១៥គ្រួសារ របស់​អង្គការ​កំណើត​បំផ្លាស់​បំប្រែ​សហគមន៍ (GCT​) ស្ថិតនៅ​វិទ្យាល័យ ហ៊ុន សែន ចាក់​អង្រែ សង្កាត់​ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។

លោកស្រី ជេស៊ី​កាន នរោត្តម នាយិកា​អង្គការ​កំណើត​បំផ្លាស់​បំប្រែ​សហគមន៍​(GCT​)បាន​លើកឡើង​ពី​ការបង្កើត​អង្គការ ដែរ​លោកស្រី ជា​អ្នក​បន្ត​វេ​ណពី​ម្តាយ​លោកស្រី ហើយ​អង្គការ​(GCT​)បាន​បង្កើត​ឡើង ក្នុង​ឆ្នាំ២០០៩ ប៉ុន្តែ​បាន​ចាប់ផ្តើម​ក្នុង​ឆ្នាំ២០១៥ ទើបតែ​មាន​រយៈពេល ៥ឆ្នាំ​ប៉ុណ្ណោះ ក្នុង​គោលបំណង​បំរើ​ផ្នែក​មនុស្សធម៌ គិតគូរ​ពី​ស្ថានភាព ជីវភាព​លំបាក​របស់​ប្រជាពលរដ្ឋ និង​បង្ហាត់បង្រៀន​វគ្គ​អប់រំ និង​ស្វែងរក​ការងារ​ជូន​ប្រជាពលរដ្ឋ។

លោក ឌី រ័ត្ន​ខេម​រុ​ណ បាន​សម្តែង​នូវ​ការ​កោតសរសើរ​ចំពោះ​ការចូលរួម​ចំណែក​នូវ​អំណោយ​មនុស្សធម៌​ជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​រងគ្រោះ​ក្នុងអំឡុងពេល​ជំងឺ​កូ​វីដ​-១៩របស់​អង្គការ​កំណើត​បំផ្លាស់​បំប្រែ​សហគមន៍ (GCT​) ជាមួយនឹង​រដ្ឋបាល​ខណ្ឌមានជ័យ​៕

Advertisement
Advertisement