Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

សណ្ឋាគារ​ផ្កាយ៤មួយ គ្រោង​នឹង​សាងសង់​នៅ​ជិត​ស្ពាន​ព្រះមុនីវង្ស​ក្នុងទុនជាង៣៥លានដុល្លារ

ក្នុង​សំណើសុំ​វិនិយោគ​ដាក់​ទៅកាន់​គណៈកម្មការ​វិនិយោគ​កម្ពុជា ដែល​ត្រូវ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ចេញផ្សាយ​នៅ​ថ្ងៃនេះ​បាន​ឲ្យដឹង​ថា មាន​ក្រុមហ៊ុន​មួយ​គ្រោង​នឹង​សង់​សណ្ឋាគារ​ថ្នាក់​ផ្កាយ៤ ដែល​មាន​ចំនួន២០០បន្ទប់ នៅ​ជាប់​ស្ពាន​ព្រះមុនីវង្ស។

សណ្ឋាគារ​នោះ វិនិយោគ​សាងសង់​ដោយក្រុម​ហ៊ុន SUN &​ MOON HOTEL CO​., LTD​. ក្នុង​ទុន​វិនិយោគ​ប្រមាណ ៣៥,២លាន​ដុល្លារ​អាមេរិក ដោយ​អាចប​ង្កើត​ការងារ​បាន​ចំនួន ៥៣៥កន្លែង។

ក្រៅពី​គម្រោង​សណ្ឋាគារ​នោះ នៅ​ថ្ងៃនេះ​ដែរ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក៏បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ចំនួន៣ទៀត ធ្វើការ​វិនិយោគ​នៅ​កម្ពុជា រួមមាន៖

១-“HUA TE BANG (CAMBODIA​) CO​., LTD​.” គម្រោង​បង្កើត​រោងចក្រ​ផលិត​ផលិតផល​ពី​ប្លា​ស្ទីក​គ្រប់​ប្រភេទ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ត្រពាំង​ត្រប់ សង្កាត់​បឹងធំ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ មាន​ទុន​វិនិយោគ​ប្រមាណ ២,៨លាន​ដុល្លារ​អាមេរិក និង​អាចប​ង្កើត​ការងារ​បាន​ចំនួន ២១៦កន្លែង។

២- “PRINTX GP (CAMBODIA​) FACTORY CO​., LTD​.” គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ និង​គ្រឿង​បន្សំ​កាបូប ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ៥១ ភូមិ​ត្រពាំងផ្លុង ឃុំ​ដំណាក់រាំង ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ មាន​ទុន​វិនិយោគ​ប្រមាណ ៦,៦លាន​ដុល្លារ​អាមេរិក និង​អាចប​ង្កើត​ការងារ​បាន​ចំនួន ១.៤១៤កន្លែង។

៣-“DIZE (CAMBODIA​) NONG YE FAZHAN CO​., LTD​.” គម្រោង​បង្កើត​កសិដ្ឋាន​ដាំដំណាំ​ចេក ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​មាឃ ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម មាន​ទុន​វិនិយោគ​ប្រមាណ ១៧,៨លាន​ដុល្លារ​អាមេរិក និង​អាចប​ង្កើត​ការងារ​បាន​ចំនួន ១.៩០០កន្លែង​៕

Advertisement
Advertisement