Connect with us

Hi, what are you looking for?

ក្នុងស្រុក

ហួសចិត្ត​! គ្រួសារ​មួយ​នៅ​ខេត្ត​បន្ទាយមានជ័យ យក​គ្រាប់មីន​មក​ចង​ព្យួរ​នៅ​លើ​ដើម​អំពិល​សម្រាប់​កម្សាន្ត​អារម្មណ៍​

លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា (CMAC​) បាន​សម្តែង​នូវ​ការ​ហួសចិត្ត ក្រោយពី​គ្រួសារ​មួយ​រស់នៅ​ភូមិ​ទំនប់ដាច់ ឃុំ​អូរ៣ជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ បាន​ប្រមូល​គ្រាប់មីន​ប្រឆាំង​មនុស្ស និង​សំណល់​ជាតិផ្ទុះ​ពី​សង្គ្រាម មក​រក្សាទុក​នៅផ្ទះ ព្រមទាំង​បាន​ចង​ព្យួរ​នៅ​លេីដេីម​អំពិល​សំរាប់​កំសាន្ត​អារម្មណ៍​លេង។

តាម​ការ​បញ្ជាក់​របស់​លោក ហេង រតនា គ្រាប់មីន​ទាំងនោះ​មាន​ចំនួន​ជិត៣០គ្រាប់ ហេីយ​គ្រាប់មីន​ភា​គច្រេី​ននៅ​មានប្រសិទ្ធភាព​ផ្ទុះ​ទៀត ដោយ​លោក​ថា វា​ជា​គំនិត​មួយ​ដ៏​គ្រោះថ្នាក់​បំផុត។

ជាមួយគ្នា​នេះ លោក​ក៏បាន​ធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​រួមគ្នា​ការពារ​សុវត្ថិភាព​ពី​គ្រាប់មីន ដោយ​បើ​ឃេីញ​អ្នកណា​ម្នា​ក់ប្រេី​ប្រាស់ ឬរក្សា​ទុក​គ្រាប់មីន ត្រូវ​រាយការណ៍​មក​សមត្ថកិច្ច​ដែល​រួមមាន​អាជ្ញាធរ​មូលដ្ឋាន ឬកង​កំលាំង​នគរបាល ឬកំ​លាំង​សុី​ម៉ាក់​ជាបន្ទាន់​៕

Advertisement
Advertisement