Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

ក្រុមហ៊ុន​អាកាសចរណ៍​ថ្មី​មួយទៀត សម្រេច​ចុះបញ្ជី​នៅ​កម្ពុជា​

កាលពី​ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ លោក ម៉ៅ ហា​វណ្ណា​ល់ រដ្ឋមន្រ្តី ទទួលបន្ទុក រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិល បាន​ប្រគល់​វិញ្ញាបនបត្រ​ប្រតិបត្តិ​ការហោះហើរ (AOC​)ដល់​ក្រុមហ៊ុន​អាកាសចរណ៍​កម្ពុជា ០១ ទៀត គឺ ក្រុមហ៊ុន Prince International Airlines ដែល​មាន​លោកស្រី Yifei JIANG ជា​ប្រធាន​ក្រុមប្រឹក្សា​ភិបាល។

បើ​តាម​ការ​បញ្ជាក់​របស់​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិល​ថា មុននឹង​ឈាន​ដល់​ការ​ប្រគល់ វិញ្ញាបនបត្រ​ប្រតិបត្តិ​ការហោះហើរ​(AOC​) ក្រុមហ៊ុន​បាន​បំពេញ​នូវ​លក្ខខណ្ឌ​បច្ចេកទេស ដែល​មាន​ចំនួន០៥ ដំណាក់កាល ដែល​ត្រួតពិនិត្យ​យ៉ាង​តឹងរ៉ឹង​ដោយ​មន្ត្រី​ជំនាញ​របស់​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិល​ស្របតាម​បទប្បញ្ញត្តិ​កម្ពុជា ដើម្បី​ធានា​បាន​នូវ​ប្រតិបត្តិ​ការ​ប្រកបដោយ​សុវត្ថិភាព និង​អាច​ប្រតិបត្តិ​ការ​ក្នុង​ស្រុក និង​អន្តរជាតិ។

សូម​បញ្ជាក់​ថា រហូតមកដល់​ពេលនេះ ប្រទេស​កម្ពុជា​មាន ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន០៧ គឺ 1- Cambodia Angkor Air​, 2-Sky Angkor Airlines​, 3-Bassaka Air​, 4-JC (Cambodia​)International Airlines​, 5-Lanmei Airlines​, 6-Cambodia Airways​, 7- Prince International Airlines រួម​ទាំង ក្រុមហ៊ុន Helicopter ចំនួន០២ គឺ 1-Helicopter Cambodia និង 2-Helistar Cambodia​៕

Advertisement
Advertisement