Connect with us

Hi, what are you looking for?

ក្នុងស្រុក

ម្សិលមិញ គ្រោះថ្នាក់ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​និង​របួស​មនុស្ស​៩នាក់

(ភ្នំពេញ)៖ យោង​តាម​របាយការណ៍​របស់នាយកដ្ឋាន​ចរាចរណ៍​ផ្លូវគោកបាន​ឲ្យដឹងថា កាលពីថ្ងៃទី២០ ខែកុម្ភៈ ម្សិលមិញ គ្រោះថ្នាក់​ចរាចរណ៍នៅទូទាំង​ប្រទេស​បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៣​នាក់​(​ស្រី​១​នាក់​) និង​បង្ក​ឲ្យ​រងរបួស​ធ្ងន់ស្រាល ៦​នាក់។​

​តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោកបាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុប ចំនួន ៩​នាក់នេះ គឺ​កើត​ឡើង​ដោយសារ​ហេតុការណ៍​ប៉ះទង្គិចគ្នា​ចំនួន ៧​លើក ៕

Advertisement
Advertisement