Connect with us

Hi, what are you looking for?

ជីវិតកម្សាន្ត

ស្ទឹង​ពពក តំបន់ទេសចរណ៍ថ្មីកំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​ទៅ​ទស្សនា​គ្រប់​រដូវ​កាល​

តំបន់​ទេសចរណ៍​ស្ទឹង​ពពក ជា​តំបន់​ទេសចរណ៍​ថ្មី​ត្រូវ​រក​ឃើញ​កាលពី​ឆ្នាំ២០១៩ ស្ថិត​នៅ​ភូមិ​ព្រះអង្គ​កែវ ឃុំ​ដងពែង ស្រុកស្រែ​អំបិល ខេត្តកោះកុង។ តំបន់​ទេសចរណ៍​ថ្មីនេះ​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​គ្រប់​រដូវ​កាល ដោយសារតែ​វា​មាន​សម្រស់​ធម្មជាតិ និង​បាតុភូត​ពពក​ដ៏​សក្បុស​គួរឲ្យ​ចង់​ទស្សនា។

តាម​ការ​បញ្ជាក់​របស់​លោកជំទាវ មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង​ថា តំបន់​ទេសចរណ៍​ស្ទឹង​ពពក​នេះ មាន​លក្ខណៈ​ពិសេស​ជាច្រើន​ដូចជា ពេលល្ងាច​ភ្ញៀវ​ទេសចរ​អាច​គយគន់​ព្រះអាទិត្យ​លិច​តាម​ជ្រលងភ្នំ​ដ៏​ស្រស់​ត្រកាល ពេលព្រឹក​មាន​អ័ព្ទ​ពពក​យ៉ាង​សក្បុស​ត្រជាក់​ភ្នែក​មើល​មិន​ចេះ​ជិនណាយ​ឡើយ ដោយធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​ទទួល​បាន​អារម្មណ៍​រីករាយ​ស្រស់ស្រាយ​បាត់​ទុក្ខ​កង្វល់ ព្រោះ​បាន​ទស្សនា​បរិយាកាស​បែប​ធម្មជាតិ​បរិសុទ្ធ។

Advertisement
Advertisement