Connect with us

Hi, what are you looking for?

ក្នុងស្រុក

សន្លឹកឆ្នោតជាង​២២លានសន្លឹក ត្រូវ​ គ.ជ.ប បំផ្លាញ​ចោល​នៅថ្ងៃនេះ

សន្លឹកឆ្នោត​សរុប​ចំនួន ៤៣.២៥៣កញ្ចប់ ត្រូវជា ២២.០០១.០៥០សន្លឹក ដែល​ជាសន្លឹកឆ្នោតប្រើប្រាស់ក្នុងការបោះឆ្នោត ឆ្នាំ២០១២ ឆ្នាំ២០១៣ ឆ្នាំ២០១៤ និងឆ្នាំ២០១៧ ត្រូវ​ គ.ជ.ប ធ្វើ​ការ​បំផ្លាញ​ចោល​នៅព្រឹក​ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ​២០២០​នេះ។

លោក ទេព នីថា អគ្គលេខាធិការ​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បាន​ថ្លែងថា ការ​បំផ្លាញ​សន្លឹកឆ្នោត​នេះ គឺធ្វើ​ឡើង​មាន​រយៈពេលពេញ​មួយ​សប្តាហ៍ ដោយ គ.ជ.ប នឹង​ចាត់តាំង​មន្រ្តី​ឲ្យតាមដាន ត្រួតពិនិត្យ​ជា​ប្រចាំ ហើយ​ក្នុងរយៈពេលនេះតំណាងគណបក្សនយោបាយពាក់ព័ន្ធអ្នកសង្កេតការណ៍ និងអ្នកយកព័ត៌មានក៏អាចចូលរួមតាមដាន និងសង្កេតមើលបាន។

លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)

បើតាម​របាយការណ៍ សន្លឹកឆ្នោតទាំងជាង ២២លានសន្លឹកនេះ រួមមាន៖

* សន្លឹកឆ្នោត ដែលបានប្រើប្រាស់ហើយក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ឆ្នាំ២០១៣ មានចំនួន ២០.៦៤២ កញ្ចប់ ត្រូវជា១២.៣២៥.៦៥០សន្លឹក

* សន្លឹកឆ្នោត ដែលបានប្រើប្រាស់ហើយ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ មានចំនួន ២២.១៤៨ កញ្ចប់ ត្រូវជា៩.៥៩១.២០០សន្លឹក រួមនឹង សន្លឹកឆ្នោត ដែលបានប្រើប្រាស់ហើយ ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៣ ឆ្នាំ២០១២ មានចំនួន៥៩កញ្ចប់ ត្រូវជា ២៥.០០០ សន្លឹក។

* សន្លឹកឆ្នោត ដែលបានប្រើប្រាស់ហើយក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុមប្រឹក្សាក្រុងស្រុកខណ្ឌ អាណត្តិទី២ ឆ្នាំ២០១៤ មានចំនួន៤៤៤ កញ្ចប់ ត្រូវជា ៥៩.២០០ សន្លឹក។

Advertisement
Advertisement