Connect with us

Hi, what are you looking for?

ក្នុងស្រុក

សំពោច១ក្បាល និង​កូនពស់ថ្លាន់១ក្បាល ត្រូវព្រលែង​នៅ​កាន់ជម្រកធម្មជាតិវិញ

មណ្ឌលគិរី៖ កាលពីល្ងាចថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ លោក រ័ត្ន វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញចុះពិនិត្យសក្ដានុពលធម្មជាតិ ក្នុងភូមិសាស្រ្តដែនជម្រកសត្វព្រៃកែវសីមា ហើយបានលែងសត្វសំពោច១ក្បាល និងកូនសត្វពស់ថ្លាន់១ក្បាល ឲ្យចូលទៅរស់នៅក្នុងព្រៃធម្មជាតិវិញ។

សត្វសំពោច១ក្បាលនេះ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារអនុវត្តន៍ច្បាប់ចល័តនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានទទួលពីប្រជាពលរដ្ឋរស់នៅក្នុងក្រុងសែនមនោរម្យ ដើម្បីយកទៅពិនិត្យសុខភាព ស្ដារលទ្ធភាព និងលែងចូលទៅរស់នៅក្នុងព្រៃធម្មជាតិវិញ។

ចំណែកកូនពស់ថ្លាន់១ក្បាល ក៏ត្រូវបានក្រុមការងារនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ទទួលយកពីប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ ដើម្បីយកទៅលែងចូលទៅរស់នៅក្នុងព្រៃធម្មជាតិវិញផងដែរ៕

Advertisement
Advertisement