Connect with us

Hi, what are you looking for?

ជីវិតកម្សាន្ត

ឆ្នាំនេះ មាន​ព្រឹត្តិការណ៍ទេសចរណ៍​ជិត​២០នឹង​ត្រូវ​ធ្វើ​នៅ​សៀមរាប-អង្គរ

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យ​ដឹងថា ក្រសួង​គ្រោងនឹងរៀបចំព្រឹត្តិការណ៍ទេសចរណ៍តូចធំជិត២០កម្មវិធី នៅគោលដៅទេសចរណ៍សៀមរាប-អង្គរ នាអំលុងឆ្នាំ២០២០នេះ ដើម្បីជំរុញឲ្យ​មានចលនាទេសចរកាន់តែច្រើនទៅកាន់ខេត្តសៀមរាប និងសំដៅទាក់ទាញកំណើនទេសចរបរទេសមកកាន់កម្ពុជាផងដែរ។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍​បាន​បញ្ជាក់ថា បច្ចុប្បន្ន​ក្រសួងទេសចរណ៍បានបង្កើតក្រុមការងារពិសេសមួយរួចមកហើយ ដើម្បីចុះអនុវត្តការងារសំខាន់ៗមួយចំនួន ក្នុងនោះមានដូចជា​ការបណ្ដុះបណ្ដាលបំប៉នសមត្ថភាពដល់បុគ្គលិក ឬកម្មករនិយោជិតបម្រើការតាមសណ្ឋាគារមួយចំនួន ដែលទទួលរងការប៉ះពាល់នៅខេត្តសៀមរាប ការរៀបចំកញ្ចប់​ទស្សនកិច្ច និងដំណើរទស្សនកិច្ចទេសចរណ៍ទៅកាន់សៀមរាប-អង្គរ ការបង្កើនការផ្សព្វផ្សាយពីគោលដៅទេសចរណ៍សៀមរាប-អង្គរ ក៏ដូចជាវិស័យទេសចរណ៍​ជាតិទាំងមូល។

តាមការបញ្ជាក់របស់លោករដ្ឋមន្រ្តីថា ចាប់ពីពេលនេះទៅ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងឡាយនឹងសប្បាយរីករាយជាមួយដំណើរកម្សាន្តទៅកាន់ខេត្តសៀមរាប ខណៈដែលកម្ពុជាបានធានាអះអាងថា «ខ្លួននៅតែជាគោលដៅទេសចរណ៍ប្រកបដោយសុខសន្តិភាព សុវត្ថិភាព និងផ្ដល់នូវភាពកក់ក្ដៅ»៕

Advertisement
Advertisement