Connect with us

Hi, what are you looking for?

ក្នុងស្រុក

ការធ្វើ​សៀវភៅស្នាក់​នៅ និង​សៀវភៅ​គ្រួសារ ឥឡូវ​នេះ​អាចធ្វើ​នៅ​ត្រឹម​ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់បាន

យោង​តាម​ប្រកាស​របស់​ក្រសួងមហាផ្ទៃ​ ដែល​ចេញកាលពីថ្ងៃទី១ ខែកក្កដា ម្សិលមិញ បាន​បញ្ជាក់ថា ការ​សម្រេច​ផ្តល់​សៀវភៅ​ស្នាក់​នៅ ទុតិយតាសៀវភៅ​ស្នាក់​នៅ លិខិត​បញ្ជាក់ទីលំនៅ ការ​ប្រែប្រួល នៃ​សមាជិក​គ្រួសារ ការ​ផ្លាស់ប្តូរ​ទីលំនៅ និង​រាល់​ការ​កែតម្រូវ​ទិន្នន័យ​ក្នុង​បញ្ជី​ស្នាក់​នៅ គឺ​ត្រូវ​បាន​ផ្ទេរ​សមត្ថកិច្ច​ពីអធិការនគរបាល​ក្រុង ស្រុក ខណ្ឌ ជូន​ទៅ​នាយប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ សង្កាត់ក្នុង​ការ​ពិនិត្យ និង​សម្រេច។

ការផ្ទេរអំណាចមួយ​នេះ ត្រូវ​ក្រសួងមហាផ្ទៃ​បញ្ជាក់ថា គឺ​ដើម្បី​បង្ក​លក្ខណៈងាយស្រួល និង​ឆាប់រហ័ស​លើ​ការ​ចុះ​បញ្ជី​ស្នាក់​នៅ និង​បញ្ជី​គ្រួសារ​ ជូនប្រជាជន​ដែលមាន​លំនៅឋាន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា៕

Advertisement
Advertisement