Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

បន្តិចទៀត នៅ​កម្ពុជា​មាន​រោងចក្រ​ផលិត​អំពូល​ខ្សែ​ហើយ​

ភ្នំពេញ៖ តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណ:កម្មា​ធិការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​កាលពី​ពេល​ថ្មី​ៗនេះ បានសម្រេច​ចេញ “វិញ្ញាបនបត្រ​ចុះបញ្ជី​ជាស្ថាពរ​” ជូន​ដល់​ក្រុមហ៊ុន​ចំនួន៣ ដើម្បី​ធ្វើការ​វិនិយោគ​នៅ​កម្ពុជា ដោយ​នោះ​ក៏​មាន​រោងចក្រ​ផលិត​អំពូល​ខ្សែ​ផង​ដែរ។

តាម​ការ​បញ្ជាក់​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក្រុមហ៊ុន​ទាំងនោះ មាន៖ ១- ក្រុមហ៊ុន Smart Silver Star Co​., Ltd​. គម្រោង​បង្កើត​រោងចក្រ​ផលិត​អំ​ពូ​លល​ម្អរ ខ្សែចំណង​គ្រប់​ប្រភេទ ទំពក់​សម្រាប់​តុបតែង និង​គ្រឿងបន្លាស់​អំពូល​គ្រប់​ប្រភេទ​, មាន​ទីតាំង​ស្ថិតនៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហា​តធេន ខេត្តស្វាយរៀង​, មាន​ទុន​វិនិយោគ​ចំនួន ៥,១លាន​ដុល្លារ​អាមេរិក និង​អាចប​ង្កើត​ការងារ​បាន​ចំនួន ១៨០កន្លែង។

២- ក្រុមហ៊ុន Chang Zhou Hua Mei Da Textiles (Cambodia​) Co​., Ltd​.: គម្រោង​បង្កើត​រោងចក្រ​វាយនភណ្ឌ ជ្រលក់​ពណ៌ ផលិត​ម៉ាស់ និង​ក្រ​ដាស់​ខាត់​, មាន​ទីតាំង​ស្ថិតនៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ​, មាន​ទុន​វិនិយោគ​ចំនួន ២លាន​ដុល្លារ​អាមេរិក និង​អាចប​ង្កើត​ការងារ​បាន​ចំនួន ២១៥កន្លែង។

៣- ក្រុមហ៊ុន Phoenix Artist Materials (Cambodia​) Co​., Ltd​.: គម្រោង​បង្កើត​រោងចក្រ​ផលិត​ស៊ុម​គំនូរ ស៊ុម​រូបថត និង​ថ្នាំ​ព័​ណគំនូរ​, មាន​ទីតាំង​ស្ថិតនៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហា​តធេន ខេត្តស្វាយរៀង​, មាន​ទុន​វិនិយោគ​ចំនួន ៧,៣លាន​ដុល្លារ​អាមេរិក និង​អាចប​ង្កើត​ការងារ​បាន​ចំនួន ២៣០កន្លែង៕

Advertisement
Advertisement