Connect with us

Hi, what are you looking for?

ក្នុងស្រុក

អភិបាលរងខេត្តបាត់ដំបងត្រូវ​ចោទ​ប្រកាន់​ចំនួន៣បទល្មើស ខណ:ឧកញ៉ា សង ថន ត្រូវបានចោទ២បទល្មើស ពាក់ព័ន្ធនឹងអំពើពុករលួយរឿងដីធ្លីនៅស្រុកគាស់ក្រឡ

ភ្នំពេញ៖ នៅព្រឹក​ថ្ងៃទី៧ ខែកក្កដា ឆ្នាំ​២០២០​នេះ តំណាង​អយ្យ​ការ​អម​សាលា​ដំបូង​រាជធានីភ្នំពេញ​ បាន​សម្រេច​ធ្វើ​ការ​ចោទ​ប្រកាន់​អភិបាល​រង​ខេត្ត​បាត់ដំបង ព្រមជាមួយ​នឹង​លោកឧកញ៉ា សង ថន ពាក់ព័ន្ធទៅ​នឹង​រឿង​ពុករលួយ​ដីធ្លី​នៅ​ស្រុក​គាស់ក្រឡ។

បើ​តាម​អ្នក​នាំពាក្យថា លោក ស៊ូ អារ៉ាហ្វាត់ ដែល​មាន​តួនាទីជាអភិបាល​រង​ខេត្ត​បាត់ដំបង ត្រូវ​បាន​ចោទ​ប្រកាន់ពី​បទ​បំផ្លាញ​ដោយ​ចេតនា, បទ​គៃបំបាត់​ដោយ​ទុច្ចរិត និង​បទស៊ីសំណូក។ ចំណែក​លោកឧកញ៉ា សង ថន ដែល​មាន​ដី១ភាគ៤ នៃ​ស្រុក​គាស់ក្រឡ ត្រូវ​បាន​ចោទ​ពីបទផ្តើម​គំនិត​គិត ក្នុងបទបំផ្លាញ​ដោយចេតនា និង​គៃបំបាត់​ដោយ​ទុច្ចរិត។

លោកឧកញ៉ា សង ថន និងលោក ស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្តបាត់ដំបង

ក្រោយ​ពីតំណាង​អយ្យ​​ការ​ធ្វើ​កា​រចោទ​ប្រកាន់ ពេល​នេះ សំណុំរឿងដីធ្លី​នៅ​ស្រុក​គាស់ក្រឡដ៏​រស៊ើប​មួយ​នេះ ត្រូវ​បាន​បញ្ជូនទៅចៅក្រមស៊ើបសួរហើយ។

គួរ​បញ្ជាក់ថា លោក ស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្តបាត់ដំបង និងឧកញ៉ា សង ថន ត្រូវបានសមត្ថកិច្ច នៃអង្គភាពប្រឆាំងអំពើពុករលួយ ធ្វើ​ការ​ឃាត់​ខ្លួន​កាលពី​ដើម​ខែនេះ ពាក់ព័ន្ធនឹង​រឿងដីធ្លី​រាប់​ពាន់ហិកតា​នៅ​ស្រុក​គាស់ក្រឡ ខណៈ​ចៅហ្វាយស្រុក​នេះ ក៏​ត្រូ​វ​បាន​ដក​តំណែងយក​ទៅ​បញ្ឈរ​ជើង​នៅ​សាលា​ខេត្ត​ផងដែរ៕

Advertisement
Advertisement