Connect with us

Hi, what are you looking for?

ក្នុងស្រុក

ជួង​គ្រាប់បែក​ត្រូវ​យកចេញ​ពី​វិទ្យាល័យ​មួយ​នៅ​ខេត្តព្រៃវែង​

ជួង ដែលគេ​បាន​យក​គ្រាប់បែក​ធុន​ធំ​សម័យ​សង្រ្គាម​យក​មក​ធ្វើ​សម្រាប់​បន្លឺ​សំឡេង​ម៉ោង​ចេញចូល​នៅ​វិទ្យាល័យ​ជា​ស៊ី​ម រក្សជ័យ ស្ថិតនៅ​ស្រុក​បាភ្នំ ខេត្តព្រៃវែង​នោះ ឥឡូវនេះ CMAC បាន​យក​វា​ចេញ​ហើយ។

លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា​បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ថា ក្រោយពី​ទទួល​បាន​ព័ត៌មាន ក្រុម​មន្ត្រី​ជំនាញ​របស់​ស៊ី​ម៉ាក់​បាន​ចុះទៅ​ដោះ​ជួង​គ្រាប់បែក​នោះ​ចេញ​ដោយ​សុវត្ថិភាព ។

ជាមួយគ្នា​លោក​ក៏បាន​អគុណ​លោកនាយក​សាលា និង​ប៉ូលិសមូល​ដ្ឋាន ដែល​ចូលរួម​សហការ និង​សូម​អគុណ​ម្ចាស់​គណនី​ហ្វេសប៊ុក​ដែល​បាន​ផ្តល់​ព័ត៌មាន​នេះ​៕

Advertisement
Advertisement