Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

ក្រុមហ៊ុន​មួយ​មក​បោះទុន​បើក​រោងចក្រ​ស្បែកជើង​នៅ​ជិត​ផ្សារ​ស្គន់ ក្នុង​ទុន​ជាង១០លាន​ដុល្លារ​

ក្រុមហ៊ុន MANN LONG SHOES CO​., LTD​. ត្រូវ​បាន​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជាស្ថាពរ ក្នុង​ការ​វិនិយោគ​រោងចក្រ​ផលិត​ស្បែកជើង​មាន​ទីតាំង​ស្ថិតនៅ​ផ្លូវជាតិ​លេខ៦ ភូមិ​ឈើទាល ឃុំ​ផ្តៅ​ជុំ ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម។

គម្រោង​នេះ មាន​ទុន​វិនិយោគ​ប្រមាណ ១០,៣ លាន​ដុល្លារ​អាមេរិក និង​អាចប​ង្កើត​ការងារ​បាន​ចំនួន ៣.៣៧៩កន្លែង។

Advertisement
Advertisement