Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

ពាក់កណ្តាលខែកក្កដានេះ តម្លៃប្រេងសាំង​នៅទ្រឹង គឺ៣០០០រៀល​ក្នុង​មួយលីត្រ

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម ស្តីពីការ​ដាក់លក់រាយ​ប្រេង​ឥន្ធនៈ​នៅ​តាម​ស្ថានីយ៍ ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ​២០២០ បានបង្ហាញថា ប្រេង​សាំងមានតម្លៃ ៣០០០រៀល​ក្នុង​មួយលីត្រ ខណៈប្រេងម៉ាស៊ូត​តម្លៃ ២៧៥០រៀល​ក្នុង​មួយលីត្រ។

សម្រាប់​តម្លៃប្រេងសាំង បើប្រៀបធៀបកាលពីដើមខែកក្កដា គឺនៅទ្រឹងដដែល ខណៈ​ប្រេង​ម៉ាស៊ូត គឺឡើង​៥០រៀល។

យ៉ាងណាក៏ដោយ បើប្រៀបធៀប​ទៅ​នឹង​ដើម​ខែឧសភា ពោលគឺរយៈ​ពេល៣ខែមកនេះឃើញថា ប្រេង​សាំង​ក្នុង​ប្រទេស​កម្ពុជា​បាន​ហក់​ឡើង​ជា​បន្តបន្ទាប់ គឺពី២២៥០រៀល រហូត​ដល់៣០០០រៀល៕

Advertisement
Advertisement