Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

ដំណក់​រ៉ែ​មាស​លើកដំបូង​លើទឹក​ដី​ខេត្តមណ្ឌលគិរី នឹង​លេចចេញ​ជារូបរាង​នៅ​អំឡុង​ចុងឆ្នាំ២០២០ ឬឆ្នាំ២០២១ខាងមុខ​

លោក​ ​ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី​បាន​អះអាង​ថា​ ​ដំណក់​រ៉ែ​មាស​លើកដំបូង​លើទឹក​ដី​ខេត្តមណ្ឌលគិរី នឹង​លេចចេញ​ជារូបរាង​នៅ​អំឡុង​ចុងឆ្នាំ២០២០ ឬឆ្នាំ២០២១ ខាងមុខនេះ។

លោក ស្វាយ សំ​អ៊ា​ង បាន​គូសបញ្ជាក់​ថា​ ​ក្រុមហ៊ុន​ចំនួន​ពីរ​របស់​ប្រទេស​អូ​ស្ដ្រា​លី និង ប្រទេស​ចិន ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ស្របច្បាប់​ពី​រាជរដ្ឋាភិបាល​បាន​បញ្ចប់​ការសិក្សា​រួចហើយ ដែល​អាច​ធ្វើអាជីវកម្ម​រ៉ែ​មាស នៅ​ខេ​ត្ដម​ណ្ឌល​គិរី អំឡុង​ឆ្នាំ២០២០ ឬ២០២១ខាងមុខនេះ ពោល​នៅពេល​ក្រុមហ៊ុន​រៀបចំ​ខ្សែ​សង្វាក់​ផលិតកម្ម​រួចរាល់។

បើ​តាម​ការ​បញ្ជាក់​របស់​លោក​អភិបាល​ខេ​ត្ដ​ថា​ ​ក្រុមហ៊ុន​ទាំង២ដែល​កំពុង​សិក្សា​បរិមាណ​រ៉ែ​មាស​នោះ គឺ​ក្រុមហ៊ុន​រឺ​នី​សង់​របស់​ប្រទេស​អូ​ស្ដ្រា​លី និង​ក្រុម​ហ៊ុន​រ៉ុង​ឆេង របស់​ប្រទេស​ចិន។

លោក​អភិបាល​ខេ​ត្ដ​បាន​ថ្លែង​ទៀត​ថា នៅ​ខេត្តមណ្ឌលគិរី មាន​សក្ដានុពល​រ៉ែ មាន​រ៉ែ​ច្រើន​ប្រភេទ​ដូចជា រ៉ែ​មាស សំណ បុក​ស៊ី​ត។ល។ ហើយ​រហូតមកដល់​បច្ចុប្បន្ន​នេះ មាន​ក្រុមហ៊ុន​សិក្សា​ជម្រក​រ៉ែ​ចំនួន១០ក្រុមហ៊ុន ស្មើនឹង១១អាជ្ញាប័ណ្ណ​៕

Advertisement
Advertisement