Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

រាជរដ្ឋាភិបាល​សម្រេច​បង្កើតគណៈកម្មការ​អន្តរក្រសួង ដើម្បី​ជំរុញ​ដំណើរ​ការ​ នៃ​ការ​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-បាវិត

កាលពីពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីសម្រេច ស្ដីពី ការបង្កើតគណៈកម្មការអន្ដរក្រសួង ដើម្បីជំរុញដំណើរការអនុវត្ដគម្រោងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត។

តាមសេចក្ដីសម្រេច របស់រាជរដ្ឋាភិបាល គណៈកម្មការនេះ មានភារកិច្ចដូចតទៅ៖

* ពិនិត្យ និងផ្តល់យោបល់អំពីនីតិវិធីក្របខណ្ឌគតិយុត្ត និងរូបភាពនៃការវិនិយោគលើគម្រោងហេដ្ឋារចនា សម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត

* ជំរុញគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនខាងលើ ឲ្យបានសម្រេចជាស្ថាពរ ដើម្បីរួមចំណែកពនឿន ការអភិវឌ្ឍច្រករបៀងរាជធានីភ្នំពេញ-ក្រុងបាវិត

* ធ្វើរបាយការណ៍ស្ដីពីលទ្ធផលការងារជូនប្រមុខរាជរដ្ឋាភិបាល តាមរយៈទីស្ដីការគណៈរដ្ឋមន្ត្រី។

គួរ​បញ្ជាក់ថា ផ្លូវ​ល្បឿន​លឿន​ពី​រាជធានី​ភ្នំពេញ​ទៅ​បាវិត ព្រំដែន​កម្ពុជា-វៀតណាម តាម​ការ​សិក្សា​មាន​ប្រវែង ១៦០គីឡូម៉ែត្រ គ្រោង​ចំណាយ​ថវិកា​ធ្វើ​​ប្រមាណ៣៨០០លាន​ដុល្លារ​៕

Advertisement
Advertisement