Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

បច្ចុប្បន្ន​កម្ពុជា​មាន​ទុន​បម្រុង​អន្តរជាតិចំនួន ១៩,៥ប៊ីលានដុល្លារ និង​មាស ៣៦,៥តោន

ធនាគារជាតិ នៃ​កម្ពុជា បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្តី​បញ្ជាក់របស់​ខ្លួន​ចុះ​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ​២០២០​នេះ​ថា គិត​ត្រឹម​ចុង​ខែមិថុនា ឆ្នាំ​២០២០ កម្ពុជា​មាន​ទុន​បម្រុង​អន្តរជាតិ​ចំនួន ១៩,៥ប៊ីលានដុល្លារអាមេរិក។

ជាមួយ​គ្នា​នេះ ធនាគារជាតិក៏​បាន​រក្សា​មាស​ចំនួន ៣៦,៥តោន​ផងដែរ ដោយ​មាស​ទាំងនោះ​រួម​មាន៖
– មាស​ដែលជា​កេរ្តិ៍​មករតក តាំងពីមុន​សម័យ​សង្រ្គាម មាន​ចំនួន ១២,៤តោន ដែល​កំពុង​រក្សា​ទុក​នៅ​ប្រទេស​ស្វីស
– មាស​ចំនួន ១៤,១តោន កំពុងវិនិយោគ​នៅ​ធនាគារ​កណ្តាល​អង់គ្លេស និង
– មាស​ចំនួន១០តោន ត្រូវ​បានរក្សា​ទុក​នៅ​កម្ពុជា៕

Advertisement
Advertisement