Connect with us

Hi, what are you looking for?

ជីវិតកម្សាន្ត

Facebook នឹង​បន្ថែម​កម្មវិធី Instagram Reels ដើម្បី​ប្រកួតប្រជែង​ជាមួយ កម្មវិធី TikTok​

បរទេស៖ ដោយសារតែ​មើលឃើញ​ថា កម្មវិធី TikTok ទទួល​បាន​ប្រជាប្រិយ​ភាព​យ៉ាង​ខ្លាំង​ពី​មនុស្ស​ស្ទើរតែ​ទូទាំង​ពិភពលោក ពេលនេះ​ក្រុមហ៊ុន Facebook បាន​បន្ថែម​មុខងារ​ថ្មី​មួយ​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​នៅ​លើ​កម្មវិធី Instagram ក្នុង​ប្រទេស​មួយចំនួន ដែល​មានឈ្មោះ​ថា Instagram Reels ព្រមទាំង​គ្រោង​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​សហរដ្ឋអាមេរិក​នៅ​ខែក្រោយ​នេះ​ទៀតផង។

ក្រុមហ៊ុន Facebook បាន​ផ្តល់​នូវ​ការ​លើកទឹកចិត្ត​ជា​ប្រាក់កម្រៃ​ដល់​អ្នក​ពូកែ​ក្នុង​ការ​ច្នៃ​ប្រតិដ្ឋ​ដ៏​មាន​ប្រជាប្រិយ​បំផុត​របស់​កម្មវិធី TikTok ដែល​មាន​អ្នក​តាមដាន​រាប់​លាន​នាក់ ដើម្បី​ធ្វើការ​បញ្ចុះបញ្ចូល​ពួក​គេ​ឱ្យ​ងាក​មក​ប្រើប្រាស់​សេវាកម្ម​ថ្មី Instagram Reels ដែល​ខ្លួន​នឹង​យក​មក​ប្រកួតប្រជែង ដើម្បី​ធ្វើ​ឱ្យ​មានការ​កើនឡើង​នៃ​ប្រជាប្រិយ​ភាព​ក្រុមហ៊ុន​ខ្លួន។ គេ​ប៉ាន់ប្រមាណ​ថា ការ​ចំណាយ​ដែល​មាន​សក្តា​នុ​ពល​សម្រាប់​អ្នកខ្លះ គឺ​អាច​មាន​ទៅដល់​រាប់​រយ​ពាន់​ដុល្លារ​ឯណោះ។

ដោយឡែក​ចំពោះ ក្រុមហ៊ុន TikTok ក៏បាន​ប្រកាស​មូលនិធិ​ប្រហែល ២០០លាន​ដុល្លារ សម្រាប់​ជួយ​ដល់​អ្នកច្នៃប្រឌិត ដែល​បាន​ធ្វើការ​យកចិត្ត​ទុកដាក់ និង​ការ​លះបង់​ដែល​ពួក​គេ​បាន​ខំប្រឹង​ផ្សា​ភ្ជាប់​ប្រកបដោយ​ភាព​ច្នៃ​ប្រតិដ្ឋ​ជាមួយនឹង​អ្នកប្រើ​ប្រាស់​ដែល​ត្រូវ​បាន​បំផុសគំនិត​ដោយ​ពួក​គេ ព្រមទាំង​ក្នុង​គោលបំណង​ទប់ស្កាត់​មិន​ឱ្យ​ពួក​គេ​ងាយ​ទៅ​ចាប់អារម្មណ៍​ប្រើប្រាស់​មុខងារ Instagram Reels។

សូម​បញ្ជាក់​ផង​ដែរ​ថា Instagram Reels គឺជា​មធ្យោបាយ​ថ្មី​មួយ​ដើម្បី​បង្កើត​ជា​វីដេអូ​កម្សាន្ត និង​ធ្វើ​ឱ្យ​មានការ​ទាក់ទាញ​ពី Instagram Stories ។ Instagram Reels បាន​សាកល្បង​ជាលើកដំបូង​នៅក្នុង​ប្រទេស​ប្រេស៊ីល បន្ទាប់មក​មាននៅ​ប្រទេស​អាល្លឺម៉ង់ បារាំង និង​ឥណ្ឌា ដែល​មុខងារ​នេះ​ត្រូវ​បាន​ចេញផ្សាយ​តែ​ប៉ុន្មាន​ថ្ងៃបន្ទាប់​ពី​រដ្ឋាភិបាល​ឥណ្ឌា​បាន​ហាមឃាត់ TikTok រួម​ជាមួយ​កម្មវិធី​ចិន​ចំនួន ៥៨ ផ្សេងទៀត។

បច្ចុប្បន្ន​គេ​ពុំ​ដឹង​ថា​តើ​ពេលណា​កម្មវិធី​នេះ​នឹង​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​ទូទាំង​ពិភពលោក​នោះ​ទេ​៕

ប្រភព៖ នាយកដ្ឋាន​ប្រឆាំង​នឹង​បទល្មើស​បច្ចេកវិទ្យា ក្រសួងមហាផ្ទៃ​

Advertisement
Advertisement