Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

ផ្សារអ៊ីអន ឈប់អាប់ប្រាក់ក្រដាស​ដុល្លារប្រភេទ ១ដុល្លារ ៥ដុល្លារ និង ១០ដុល្លារ ចាប់ពីដើមខែសីហា

ភ្នំពេញ៖ ផ្សារ​ទំនើប AEON ដែល​វិនិយោគ​ដោយ​ជប៉ុន បាន​ប្រកាស​ដល់​អតិថិជន​កាលពីពេលថ្មីៗនេះ​ថា ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ​២០២០​តទៅ ខ្លួន​នឹង​ផ្អាក​ការ​ផ្គត់ផ្គង់​ក្រដាស​ប្រាក់​ដុល្លារ​អាមេរិក​ប្រភេទ​តូច ១ដុល្លារ, ៥ដុល្លារ, ១០ដុល្លារ សម្រាប់​ការ​អាប់​ត្រឡប់ ហើយ​រាល់​ប្រាក់​អាប់​នឹង​ត្រូវ​ប្រើប្រាស់​ជា​ប្រាក់រៀលវិញ។

យ៉ាងណាក៏​ដោយ ផ្សារ​ទំនើប​មួយ​នេះ ក៏​បាន​បញ្ជាក់ដែរថា ខ្លួន​នៅ​តែ​បន្ត​ទទួល​ក្រដាស​ប្រាក់​ដុល្លារ​ពី​អតិថិជន​សម្រាប់​ការ​ជាវ​ទំនិញ​នៅ​ផ្សារ​របស់​ខ្លួន រហូត​ដល់មានការ​ជូនដំណឹង​ជា​ថ្មី៕

Advertisement
Advertisement