Connect with us

Hi, what are you looking for?

អន្តរជាតិ

ថ្ងៃនេះ វៀតណាម​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូ​វីដ១៩ថ្មី៤៥នាក់​នៅ​ទីក្រុង​ដា​ណាង ដែល​ជា​ចំនួន​ច្រើន​មិនធ្លាប់​មាន​

វៀតណាម៖ ប្រទេស​វៀតណាម​នៅ​ថ្ងៃសុក្រ​នេះ បាន​រក​ឃើញ​មនុស្ស៤៥នាក់​បន្ថែម​ទៀត នៅ​ទីក្រុង​ដា​ណាង កើតជំងឺ​កូ​វីដ១៩។ តួលេខ​នេះ បាន​ក្លាយជា​តួលេខ​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ប្រចាំថ្ងៃ​ខ្ពស់​បំផុត នៅក្នុង​ពេល​ត្រឹមតែ​មួយថ្ងៃ។

អ្នកជំងឺ​ថ្មី​មាន​អាយុ​នៅ​រវាង២៧ឆ្នាំ និង៨៧ឆ្នាំ ស្ថិតនៅ​ក្នុង​ទីក្រុង​ដា​ណាង​ជា​តំបន់​ទេសចរណ៍​មួយ​ដែល​អាជ្ញាធរ​វៀតណាម​បាន​ប្រកាស​ពី​ការ​ឆ្លង​ក្នុង​សហគមន៍​ជាលើកដំបូង​កាលពី​សប្តាហ៍​មុន មិនធ្លាប់​មាន​ក្នុងរយៈពេល៣ខែ​កន្លងមក​នេះ។

នៅ​ឯទីក្រុង​ហាណូយ​ឯណោះ​វិញ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ១៩ កាលពី​ថ្ងៃ​ព្រហស្បតិ៍ អាជ្ញាធរ​នៃ​ប្រទេស​វៀតណាម បាន​ចាប់ផ្តើម​ការ​ធ្វើតេស្ត​រក​ជំងឺ​កូ​វីដ១៩ទ្រង់ទ្រាយ​ធំ។ ជាមួយគ្នា​ក៏​មានការ​ហាមឃាត់​ការ​ប្រមូល​ផ្តុំ​នៅ​តំបន់​សេដ្ឋកិច្ច និង​ជម្រុ​ញអោយ​អ្នកដំណើរ​ក្នុង​ស្រុក​រាប់ពាន់​នាក់​រាយការណ៍​ទៅ​អាជ្ញាធរ។

ក្រសួងសុខាភិបាល​វៀតណាម បាន​បញ្ជូន​អ្នកជំនាញ​សុខាភិបាល​ក្រុម​ពិសេស រួម​និង​បុគ្គលិក​សុខាភិបាល​ច្រើនជាង១០០០នាក់ ទៅកាន់​ទីក្រុង​ដា​ណាង​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​កំពុងតែ​កើតមាន​នៅ​ទីក្រុង​មួយ​នេះ។

ករណី​ឆ្លង​ជំងឺ​កូ​វីដ១៩នា​ពេល​ថ្មី​ៗនៅ​ទីក្រុង​ដា​ណាង បាន​ធ្វើអោយ​ចំនួន​អ្នកជំងឺ​កូ​វីដ១៩សរុប​នៅក្នុង​ប្រទេស​វៀតណាម​រហូតមកដល់​ពេលនេះ បាន​កើនឡើង​ដល់៥០៩នាក់ ប៉ុន្តែ​គ្មាន​អ្នក​ស្លាប់​បាត់បង់ជីវិត​ឡើយ​៕

Advertisement
Advertisement