Connect with us

Hi, what are you looking for?

ក្នុងស្រុក

ខេត្ត​មណ្ឌលគិរី ភ្ញៀវទេសចរ​សម្រុក​ទៅ​ច្រើនពេល​ខ្វះបន្ទប់ ធ្វើ​ឲ្យ​ភ្ញៀវខ្លះ​ត្រូវ​សុំ​វត្ត​សំរាក

មណ្ឌលគិរី៖ បើ​យោង​តាម​សេចក្តី​រាយការណ៍​បាន​ឲ្យ​ដឹងថា បន្ទប់​សណ្ឋាគារ ផ្ទះ​សំណាក់​ប្រមាណជាង​១ពាន់​បន្ទប់​នៅ​ខេត្ត​មណ្ឌល​គិរី ត្រូវ​ពេញ​អស់ ដោយ​សារ​តែ​ភ្ញៀវទេសចរ​សម្រុក​ទៅ​លេង​ខេត្ត​មណ្ឌលគិរី​ច្រើន ធ្វើ​ឲ្យ​ភ្ញៀវទេសចរ​មួយ​ចំនួន​ធំ​ដែលមិន​បាន​កក់បន្ទប់​សណ្ឋាគារ ផ្ទះសំណាក់ ត្រូវ​សម្រាក​នៅ​តាម​ផ្ទះ​អ្នក​ស្រុក ឬ​បោះ​តង់ និង​មាន​ខ្លះទៀត​ត្រូវ​សុំ​ព្រះសង្ឃ​ដើម្បី​សម្រាក​នៅ​ក្នុង​បរិវេណវត្ត។

តាម​សេចក្តីរាយការណ៍ដដែល កាលពីថ្ងៃម្សិលមិញនេះ នៅ​តាម​រមណីយដ្ឋាន​សំខាន់​ៗ​ដូច​ជា សមុទ្រ​ឈើ ភ្នំ​ដោះ​ក្រមុំ ភ្នំ​អណ្តូង​ស្នេហ៍ ទឹកជ្រោះ​ប៊ូ​ស្រា ចំការ​ស្រល់ និង​កន្លែង​ដទៃ​ផ្សេង​ៗ​ទៀត គឺ​ពេញ​ណែន​ស្ទើរ​រក​ផ្លូវ​ដើរ​មិន​បាន ។ ចំណែក​អាហារ​ដ្ឋា​ន​នានា​មិន​អាច​បម្រើ​សេវាកម្ម​ដល់​ភ្ញៀវ​បាន​គ្រប់គ្រាន់​ឡើយ តែ​ភ្ញៀវ​ទេសចរ​ខ្លះ​ពួក​គាត់​បាន​រៀបចំ​ទិញ​ម្ហូបអាហារ​ចំអិន​ដោយ​ខ្លួនឯង ដើម្បី​បរិភោគ។

ចំណែក​អាកាសធាតុ​ហាក់​មាន​ភាព​អំណោយផល នៅ​ពេល​ថ្ងៃ​ផ្ទៃមេឃ​ស្រឡះ​ល្អ មាន​ខ្យល់ជំនោរ​ត្រជាក់ អាច​ឲ្យ​អ្នក​ទេ​ចរណ៍​ដើរ​លេង​កម្សាន្ត​យ៉ាង​សប្បាយ តែ​នៅ​ពេល​ល្ងាច និង​យប់ មាន​ភ្ញៀវ​ធ្លាក់ និង​សីតុណ្ហភាព​ចុះ​ត្រឹម​១៩ ទៅ​២១​អង្សា​ប៉ុនណោះ៕

Advertisement
Advertisement