Connect with us

Hi, what are you looking for?

ក្នុងស្រុក

 ក្រសួងសុខាភិបាល ចេញមុខជម្រះការសង្ស័យរឿងចិន៦នាក់គ្មានឈ្មោះក្នុងបញ្ជីកូវីដ

ភ្នំពេញ៖​មន្ត្រីនាំពាក្យ​ក្រសួងសុខាភិបាលលោកស្រី ឱ វណ្ណឌីន ​នាថ្ងៃទី១៨សីហានេះ បានចេញមកជម្រះការសង្ស័យនានាពាក់ព័ន្ធការចុះផ្សាយរបស់កាសែតបរទេសរឿងជនជាតិចិន​៦នាក់ដែលពុំមានឈ្មោះ​នៅក្នុងបញ្ជីរាយការណ៍ពីលទ្ធផលនៃការធ្វើតេស្តរកមេរោគកូវីដ-១៩ ។​

អ្នកនាំពាក្យរូបនេះបាន​ថ្លែងប្រាប់បណ្ដាញផ្សព្វផ្សាយព័ត៌មានថា ក្រសួងតែងតែចេញផ្សាយព័ត៌មានស្តីពីការរកឃើញអ្នកវិជ្ជមានវីរុសកូវីដ-១៩ ថ្មី អ្នកព្យាបាលជាសះស្បើយ និងអ្នកកំពុងនៅសម្រាកព្យាលបាលក្នុងមន្ទីរពេទ្យរដ្ឋ និងឯកជន ប្រកបដោយតម្លាភាព ដោយមិនមាន ការលាក់លៀមអ្វីទាំងអស់ ហើយក៏មិនមានការបាត់ករណីអ្នកវិជ្ជមានវីរុសកូវីដ-១៩ ថ្មី នៅក្នុងប្រទេសកម្ពុជានោះទេ។

សេចក្ដីថ្លែងនេះបានធ្វើឡើង​បន្ទាប់ពីកាសែត The Cambodia Daily កាលពីថ្ងៃទី១៧សីហា បាន​ចុះផ្សាយអត្ថបទដែលមានចំណងជើងថា «Mystery in Cambodia over missing Covid-positive Chinese » និងការចុះផ្សាយរបស់សារព័ត៌មាន UCA News ដែលមានចំណងជើថា «Mystery in Cambodia over missing Covid-positive Chinese »  ដែលមានន័យថា អាថ៍កំបាំង នៃការបាត់ខ្លួនជនជាតិចិន​ដែលមានវិជ្ជមានមេរោគកូវីដ-១៩ ។

យ៉ាងណាក៍ដោយលោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា ករណីជនជាតិចិនទាំង ៦នាក់ ដែលបានលើកឡើងនោះ គឺមិនមានភាពអាថ៌កំបាំងអ្វីនោះឡើយ ដោយពួកគាត់ទាំង ៦នាក់នេះ មានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ដែលមិនមានភាពចាំបាច់ដែលត្រូវរាយការណ៍ជាសាធារណ: ដូចដែលក្រសួង មិនដែលបានរាយការណ៍នូវរាល់បុគ្គលដែលមានលទ្ធផលអវិជ្ជមានវីរុសកូវីដ-១៩ តាំងពីចាប់ផ្តើមមានការរកឃើញអ្នកជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជាមកម្ល៉េះ លើកលែងតែអ្នកដែលត្រូវបានពិនិត្យព្យាបាលជាសះស្បើយតែប៉ុណ្ណោះ ៕

 

Advertisement
Advertisement