Connect with us

Hi, what are you looking for?

ក្នុងស្រុក

រដ្ឋមន្រ្តីថា ម្សិលមិញ​មានភ្ញៀវទៅលេងខេត្តកំពត និងសៀមរាប ច្រើនជាងគេ

ភ្នំពេញ៖​រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឲ្យដឹងថា កាលពី​ថ្ងៃទី១៨ សីហា ម្សិលមិញ ដែលជាថ្ងៃទីពីរ នៃការឈប់សម្រាកជំនួសថ្ងៃចូលឆ្នាំខ្មែរ មានភ្ញៀវទេសចរទៅកម្សាន្តនៅខេត្តកំពត និងសៀមរាបច្រើនជាងគេ ។

លោក ថោង ខុន បាន​ថ្លែងប្រាប់បណ្ដាញផ្សព្វផ្សាយថា មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែលចេញទៅទស្សនាកម្សាន្តនៅទូទៅប្រទេសចំនួន ២៧៧,០៧៨នាក់ កើនឡើង ១៨.៧៥% ធៀបនឹងថ្ងៃទីមួយម្សិលមិញ ក្នុងនោះខេត្តសៀមរាប និងខេត្តកំពតមានអ្នកទៅលេងច្រើនជាងរាជធានី-ខេត្តដទៃ។ លោកថា ខេត្តសៀមរាបមានចំនួន ៤៤,៣៦៤នាក់ និងខេត្ត​កំពតមានចំនួន ៣៩,៩៨៣នាក់ ៕

 

Advertisement
Advertisement