Connect with us

Hi, what are you looking for?

អន្តរជាតិ

ក្រុមហ៊ុនតូយ៉ូតា គ្រោងបញ្ជូនរថយន្តខ្នាតតូចសម្រាប់ជួលនៅឥណ្ឌា ដើម្បីកាត់បន្ថយការម្លងវីរុសកូវីដ

អន្តរជាតិ ៖ ក្រុមហ៊ុនតូយ៉ូតា នឹងផ្តល់ជូនរថយន្តរបស់ខ្លួនទៅកាន់ប្រទេសឥណ្ឌា ដើម្បីជួលក្នុងរយៈពេលខ្លីដោយសង្ឃឹមថានឹងបង្កើនតម្រូវការសម្រាប់ការដឹកជញ្ជូនជាលក្ខណៈឯកជន កាត់បន្ថយការធ្វើដំណើររួមគ្នា នៅក្នុងតំបន់ដែលគ្របដណ្តប់ដោយមេរោគកូវីដ-១៩ ។

ក្រុមហ៊ុនផលិតរថយន្តជប៉ុនមួយនេះបានឲ្យដឹងកាលពីថ្ងៃអង្គារទី ១៨ ខែសីហា ថា ខ្លួននឹងផ្តល់ផែនការជួលដល់អតិថិជនក្រុមហ៊ុន និងលក់រាយក្នុងរយៈពេល ៣ ទៅ ៥ ឆ្នាំទៀត ចំពោះ រថយន្តម៉ាក Glanza hatchback រថយន្តយ៉ារីស និងរថយន្តម៉ាកហ្វុនឌ័រ សរុបចំនួន ២១.០០០ គ្រឿង ដោយតម្លៃ ២៨១ ដុល្លារអាមេរិក ក្នុងមួយខែ។

លោក Naveen Soni អនុប្រធានជាន់ខ្ពស់ផ្នែកលក់ និងសេវាកម្មនៅក្រុមហ៊ុនផលិតរថយន្តឥណ្ឌាបាននិយាយថា តម្រូវការសម្រាប់ការដឹកជញ្ជូនប្រកបដោយសុវត្ថិភាពកំពុងកើនឡើង ហើយសម្រាប់ការជួលគឺផ្តល់ជូននូវដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ជាងការទិញរថយន្ត។

សូមបញ្ជាក់ថា បច្ចុប្បន្នដៃគូប្រកួតប្រជែងរបស់ក្រុមហ៊ុនតូយ៉ូតានៅក្នុងប្រទេសឥណ្ឌា មានដូចជា ម៉ារុស ស៊ុយហ្ស៊ីគី និងហ៊ីយ៉ាន់ដាយ បានបង្កើតភាពជាដៃគូដើម្បីផ្តល់សេវាកម្មស្រដៀងគ្នា។ ព្រោះក្រុមហ៊ុនផលិតរថយន្តមើលឃើញថា នឹងបង្កើនប្រាក់ចំណូលចំពេលមានការរីករាលដាល នៃជំងឺរាតត្បាត ៕

Advertisement
Advertisement