Connect with us

Hi, what are you looking for?

ក្នុងស្រុក

អាជ្ញាធរខណ្ឌដូនពេញបន្តចុះរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន កាត់សំយ៉ាប បាញ់ទឹកលាងសំអាតតាមដងផ្លូវ

(ភ្នំពេញ)៖ នៅថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២០ ដោយមានការបញ្ជាផ្ទាល់ពី លោក​ សុខ​ ពេញវុធ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ​ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សមាសភាពចូលរួម លោក យស យុទ្ធី អភិបាលរងខណ្ឌ លោក នី សាមិត្ត ប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈខណ្ឌដូនពេញ លោក មុត ប៊ុនថន អនុប្រធានការិយាល័យ លោក ជួន ចិត្រ អធិការរងខណ្ឌ លោក គីម វុត្ថា ប្រធានផ្នែកប្រជាការពារខណ្ឌ លោក ម៉ៅ ពោធិ លោក កែម ហេង លោក ហោ ហឿន អនុប្រធានផ្នែក ចុះអនុវត្តការងារដូចខាងក្រោម÷

១/.បន្តចុះរៀបចំសណ្តាប់ធ្នាប់ កាត់សំយ៉ាប និងរុះរើតុ កៅអី ផើងផ្កា ការសាងសង់រឹងមាំ នៅលើចិញ្ចើផ្លូវលេខ១៣០ ផ្លូវលេខ១៣៦ និងផ្លូវលេខ១១៨ សង្កាត់ផ្សារកណ្តាលទី១ ជាលទ្ធផល÷
-ផ្លូវលេខ ១៣៦ មានចំនួន ៤៦ទីតាំង កាត់យ៉ាបសរុបបានចំនួន ៤៥/៤៦ទីតាំង នៅសល់ ០១ទីតាំង
-ផ្លូវលេខ ១៣០ មានចំនួន ៣០ទីតាំង កាត់យ៉ាបសរុបបានចំនួន ២៨/៣០ទីតាំង នៅសល់ ០២ទីតាំង
-ផ្លូវលេខ ១១៨ មានចំនួន ៣៥ទីតាំង កាត់យ៉ាបថ្មីចំនួន ០១ទីតាំង សរុបបានចំនួន ៣៥/៣៥ ទីតាំង
-ផ្លូវលេខ ១១០ មានចំនួន ១១ទីតាំង កាត់យ៉ាបសរុបបានចំនួន ១០/១១ទីតាំង នៅសល់ ០១ទីតាំង។

២/.ចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវក្នុងមូលដ្ឋានខណ្ឌដូនពេញមាន មហាវិថី ព្រះមុនីវង្ស មហាវិថី ព្រះនរោត្តម មហាវិថី ព្រះសីហនុ មហាវិថី ព្រះស៊ីសុវត្ថិ ផ្លូវលេខ ១០៦ ១០៨ ១៣ ១៤៨ ៨៦១៤៤ ៩២ ៩៦ ០៥ ជាលទ្ធផល÷
-ចាក់សោររថយន្តចតឥតសណ្តាប់ធ្នាប់ទុកនៅនឹងកន្លែងចំនួន ០៥គ្រឿង
-អប់រំណែនាំអ្មកលក់ដូរនៅលើចិញ្ចើមផ្លូវសាធារណៈ។

៣/-សហការជាមួយភ្នាក់ងារអនាម័យសង្កាត់ទាំង១១ ចុះប្រមូលសំរាមសេសសល់ និងបាញ់ទឹកលាងសំអាតតាមដងផ្លូវ និងដេប៉ូសំរាមបណ្តោះអាសន្នមានមហាវិថី ព្រះមុនីវង្ស ព្រះនរោត្តម ព្រះសុរាម្រិត ព្រះសីហនុ ៩៣ ៦៨ ៧២ ៦១ ៦៣ ១១៨ ១២៦ ៥៣ ១៣៦ ១៤៤ ១៥៤ ១៧២ ១៧៨ ១៧៤ ៦១ ៦៣ ១១៨ ១២៦

៤/.ប្រើម៉ាស៊ីនបូមដី ស្លឹកឈើ និងសំរាម សម្អាតនៅតាមសួនច្បារមុខព្រះបរមរាជវាំង រហូតដល់មុខផ្សាររាត្រី សួនវិមានឯករាជ្យ។

Advertisement
Advertisement