Connect with us

Hi, what are you looking for?

ក្នុងស្រុក

ម្សិលមិញ​ប៉ូលិសបានត្រួតពិនិត្យ និងផាកយានយន្តជាង៨រយគ្រឿង

ភ្នំពេញ៖តែមួយថ្ងៃប៉ុណ្ណោះគឺកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ម្សិលមិញ នគរបាលចរាចរណ៍ទូទាំងប្រទេសកម្ពុជា បានត្រួតពិនិត្យ និងផាកពិន័យលើយានយន្តសរុបចំនួន ៨០៩គ្រឿងទៀត ក្នុងនោះមានម៉ូតូ ៥៨៤គ្រឿង និងរថយន្ត ២២៥គ្រឿង។

បើតាមលោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ថា  រយៈពេល១១១ថ្ងៃ នៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយបង្កើនប្រាក់ពិន័យ តាមអនុក្រឹត្យលេខ៤៩ ពោលគឺថ្ងៃទី០១ ខែឧសភា ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ នគរបាលចរាចរណ៍ទូទាំងប្រទេស បានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ១,៤៣,៩១៣គ្រឿង ក្នុងនោះមានម៉ូតូ ១០៦,៦៨៨គ្រឿង និងរថយន្តគ្រប់ប្រភេទ ៣៧,២២៥គ្រឿង។

លោកថា បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូ គឺភាគច្រើនអត់មួក ល្មើសសញ្ញា អត់ស្លាកលេខ និងស្រវឹង។ ដោយឡែកបទល្មើសសម្រាប់រថយន្ត គឺភាគច្រើនលើសល្បឿន លើសចំណុះ អត់ខ្សែក្រវាត់ ល្មើសសញ្ញា អត់ស្លាកលេខ ដឹកលើសទម្ងន់ អត់បណ្ណបើកបរ និងប្រើប្រាស់ទូរស័ព្ទជាដើម៕

 

Advertisement
Advertisement