Connect with us

Hi, what are you looking for?

អន្តរជាតិ

ប្រាយុទ្ធ កោះប្រជុំបន្ទាន់ត្រៀមស្ថានការទប់អ្នក​ចង់ផ្ដួល

អន្តរជាតិ៖កាលពីថ្ងៃពុធនាយករដ្ឋមន្រ្តីថៃ ប្រយុទ្ធ ចាន់អូចា បានកោះប្រជុំមន្ត្រីយោធាជាបន្ទាន់មួយ ប្រយោជន៍ដើម្បីត្រៀមជើងការទប់ទល់ជាមួយបាតុកម្ម​និស្សិត ដែលមានកំដៅកាន់តែកើនឡើង ។

កាសែតបាងកកប៉ុស្តិ៍បាន​ផ្សាយនៅថ្ងៃព្រហស្សតិ៍ទី២០សីហានេះថា លោកបានណែនាំទីភ្នាក់ងារយោធា និងសន្តិសុខឱ្យត្រៀមសម្រាប់បាតុកម្មនិស្សិតដែលត្រូវបានគេរំពឹងថា នឹងកើនឡើងនៅខែក្រោយនៅពេលមេដឹកនាំយោធាដែលកំពុងកាន់អំណាចរូបនេះចូលនិវត្តន៍។

ជិតកន្លះខែមកនេះ​ក្រុមបាតុកររាប់ម៉ឺននាក់ដែលភាគច្រើនជានិស្សិតបានធ្វើការតវ៉ាយ៉ាងពុះកញ្រ្ជោលនៅទីលានប្រជាធិបតេយ្យ នៃទីក្រុងបាងកកក្នុងគោល​ដៅបណ្ដេញរដ្ឋាភិបាលយោធារបស់ លោក ប្រាយុទ្ធ ទាមទារឲ្យមានការបង្កើតរដ្ឋធម្មនុញ្ញថ្មីដើម្បីផ្ដល់អំណាចឲ្យពលរដ្ឋតាមគោលការប្រជាធិបតេយ្យ ៕

Advertisement
Advertisement