Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រសួងសុខាភិបាលថា បុរសខ្មែរ និងស្រ្តីកាហ្សាក់ស្តង់ម្នាក់ បានជាសះពីមេរោគកូវីដ-១៩

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រកាសឲ្យ​ដឹងនៅ​ថ្ងៃទី២០សីហា នេះថា បុសរសជនជាតិខ្មែរម្នាក់ និងស្រ្តីជនជាតិកាហ្សាក់ស្តង់ម្នាក់​ ត្រូវបានទទួលការព្យាបាល​ឲ្យជាសះស្បើយពីមេរោគកូវីដ-១៩ ។

ក្រសួងនេះបានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយរបស់ខ្លួនថា ៖
– បុរសជនជាតិខ្មែរ អាយុ៣០ឆ្នាំ មានអាសយដ្ឋាននៅ ស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលបានធ្វើចត្តាឡីស័ក នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន និងបញ្ជូនសារ នៃខេត្តកំពង់ស្ពឺ និងជាអ្នកធ្វើដំណើរតាមជើងហោះហើរមក ពីប្រទេសរុស្សី ដែលបានបន្តជើងហោះហើរពីប្រទេសម៉ាឡេស៊ី មកដល់កម្ពុជាកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។

– ស្ត្រីជនជាតិកាហ្សាក់ស្តង់ អាយុ៤២ឆ្នាំ បានធ្វើដំណើរពីប្រទេសកាហ្សាក់ស្តង់ បន្តជើងហោះហើរពីប្រទេសកូរ៉េខាងត្បូង មកដល់ប្រទេសកម្ពុជានៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពី មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ។

សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ នៅកម្ពុជាបានរកឃើញអ្នកមានជំងឺកូវីដ១៩ ចំនួនសរុប ២៧៣នាក់ (ស្រី្ត ៥៤នាក់ និងបុរស ២១៩នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេសមានចំនួន២៥៣នាក់ (ស្រី៥៣នាក់ និងបុរស២០០នាក់) និងអ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ និងឯកជន មានចំនួនសរុប២០នាក់៕

 

Advertisement
Advertisement