Connect with us

Hi, what are you looking for?

អន្តរជាតិ

ចិនគ្រោងបាញ់ផ្កាយរណបចំនួន២អំឡុងខែកញ្ញា និងវិច្ឆិកា ដើម្បីឃ្លាំមើលសមុទ្រ

អន្តរជាតិ៖ ប្រទេសចិនបាន​ឲ្យ​ដឹងថា គេគ្រោងបាញ់បង្ហោះផ្កាយរណបចំនួនពីរអំឡុងខែកញ្ញា និងវិច្ឆិកាក្រោយ ដើម្បីឃ្លាំមើលពីបម្រែប្រួលរបស់មហាសមុទ្រចំនួន៤ ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ កាលពីថ្ងៃទី១៩សីហា ម្សិលមិញ ។

នាយក នៃមជ្ឈមណ្ឌលអនុវត្តផ្កាយរណបមហាសមុទ្រជាតិលោក Jiang Xingwei បាននិយាយថាផ្កាយរណបចំនួន ២ នឹងត្រូវបាញ់បង្ហោះនៅខែកញ្ញា និងខែវិច្ឆិកាឆ្នាំនេះហើយពីរគ្រឿងទៀតនឹងត្រូវបញ្ជូនទៅអវកាសនៅឆ្នាំ ២០២១ ។

គិតត្រឹមខែសីហានេះ ចិនបានបាញ់បង្ហោះផ្កាយរណបចំនួន ៧ ដោយជោគជ័យដែលដាក់ឈ្មោះតាមពាក្យចិនថា “មហាសមុទ្រ” ។ ការបាញ់បង្ហោះផ្កាយរណបត្រួតពិនិត្យមហាសមុទ្រដំបូងរបស់ខ្លួនឈ្មោះ HY-1A នៅថ្ងៃទី ១៥ ខែឧសភាឆ្នាំ ២០០២ ហើយបានបញ្ជូនផ្កាយរណប HY-1D ចូលក្នុងតារាវិថីនៅខែមិថុនាឆ្នាំនេះ។

ផ្កាយរណបទាំងនោះមានតួនាទី អាចឃ្លាំមើលព្យុះទីហ្វុងនៅភាគពាយព្យប៉ាស៊ីហ្វិក និងចាប់យកព័ត៌មានអំពីព្យុះទាំងអស់ពេញមួយឆ្នាំ ដោយផ្តល់ការគាំទ្រដល់ការព្យាករណ៍ព្យុះនៅរដូវទឹកជំនន់ ៕

Advertisement
Advertisement