Connect with us

Hi, what are you looking for?

ក្នុងស្រុក

តោះ​មក​ដឹង​ពី​ខេត្ត​ណា​ដែល​មាន​ភ្ញៀវទេសចរទៅ​លេង​ច្រើនជាង​គេ កាលពីថ្ងៃម្សិលមិញ

ក្នុងថ្ងៃទីបួននាឱកាសឈប់សម្រាកសងថ្ងៃចូលឆ្នាំខ្មែរ ដែលត្រូវនឹងថ្ងៃទៅ២០ ខែសីហា ឆ្នាំ២០២០ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋចេញដើរទស្សនាកម្សាន្តនៅទូទៅប្រទេសមានចំនួន ៣៣៤,៣៩១នាក់ ធៀបនឹងថ្ងៃទីបី កើនឡើង ២.៨៦% បើធៀបនឹងថ្ងៃទីពីរ គឺកើនឡើង ២០.៦៨% បើធៀបនឹងថ្ងៃទីមួយ កើនឡើង ៤៣.៣១%។

តាម​របាយការណ៍​របស់​ក្រសួងទេសចរណ៍ គោលដៅទេសចរណ៍សំខាន់ៗដែល​ភ្ញៀវទេសចរ​ទៅ​លេង​ច្រើន​ជាង​គេ​រួមមាន៖

* ខេត្តសៀមរាប៖ ៤៥,៣០១នាក់

* ខេត្តកែប៖ ៣៧,៦៧២នាក់

* ខេត្តកំពត៖ ៣៥,៣០១នាក់

* ខេត្តបាត់ដំបង៖ ៣៤,៩៩០នាក់

* ខេត្តព្រះសីហនុ៖ ២៧,០២០នាក់

* ខេត្តពោធិ៍សាត់៖ ១៧,០៦១នាក់

* ខេត្តកោះកុង៖ ១៣,៤១១នាក់

* ខេត្តកណ្តាល៖ ១២,៥៥១នាក់

* ខេត្តព្រះវិហារ៖ ១២,៤៤៨នាក់

* ខេត្តកំពង់ឆ្នាំង៖ ១០,៩១៧នាក់

* ខេត្តរតនគិរី៖ ១០,២២៨នាក់។

ដោយ​ឡែក​បើ​សរុបស្ថិតិភ្ញៀវទេសចររយៈពេលបួនថ្ងៃ ចាប់ពីថ្ងៃទី១៧-២០ ខែសីហា គឺមានចំនួន ១,១៦៩,៨២៤នាក់៕

 

Advertisement
Advertisement