Connect with us

Hi, what are you looking for?

ក្នុងស្រុក

 រដ្ឋមន្ត្រីថា ៥ថ្ងៃនៃការឈប់សម្រាក មានអ្នកចេញកម្សាន្តក្រៅផ្ទះជាង១លាននាក់

ភ្នំពេញ៖​រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន បាន​ថ្លែងប្រាប់ក្រុមអ្នក​កាសែតកាលពី​យប់​ថ្ងៃទី២១សីហាថា រយៈពេល​៥ថ្ងៃ (១៧-២១ ខែសីហា ឆ្នាំ២០២០) នៃឈប់សម្រាក មានពលរដ្ឋខ្មែរ​ក៍ដូចជាបរទេសចេញកម្សាន្តតាមបណ្ដាខេត្តនានាប្រមាណ១,៤៥៩,៣៨៦នាក់ ក្នុងនោះភ្ញៀវជាតិប្រមាណ ១.៤៤៥.២៣៨នាក់ និងភ្ញៀវអន្តរជាតិប្រមាណ ១៤.១៤៨នាក់។

បើតាមការកត់សម្គាល់របស់លោករដ្ឋមន្ត្រីថា នៅតាមគោលដៅទេសចរណ៍មួយចំនួន មានការខ្វះខាតបន្ទប់ស្នាក់នៅ ដោយ​សារលំហូរភ្ញៀវមានច្រើនក្នុងពេលតែមួយ ប៉ុន្តែមិនមានការតំឡើងតំលៃសេវាស្នាក់នៅហួសហេតុពេកទេ។ ភ្ញៀវទេសចរមួយចំនួនបានជ្រើសរើសការបោះតង់ និងការស្នាក់នៅផ្ទះរបស់បងប្អូន ឬជួលផ្ទះរបស់បងប្អូនប្រជាជនក្នុងខេត្តផ្ទាល់ ខណៈដែលការស្នាក់នៅតាមសណ្ឋាគារលំដាប់ផ្កាយ (ផ្កាយ ៤ និងផ្កាយ៥) នៅមិនទាន់មានចំនួនច្រើននៅឡើយ។ ចំណែកសំរាមវិញនៅតែជាបញ្ហាស្មុគ្រស្មាញ ដោយនៅតាមគោលដៅមួយចំនួន ភ្ញៀវទេសចរមានការទុកដាក់សំរាមមិនបានត្រឹមត្រូវ ជាពិសេសបោះចោលសំរាម ឬទុកចោលនៅកន្លែងដែលពួកគាត់បានទទួលទានអាហារ ៕

 

Advertisement
Advertisement