Connect with us

Hi, what are you looking for?

អន្តរជាតិ

ថៃកំពុងពិចារណាទិញនាវាមុជទឹកពីចិន តម្លៃជាង២២ពាន់លានបាត

អន្តរជាតិ៖អនុគណៈកម្មាធិការមួយនៃសភាជាតិថៃ កាលពីថ្ងៃសុក្របានបើកការដេញដោលយ៉ាងចម្រូងចម្រាសមុននឹងឈាន​ដល់ការទម្លាក់លុយ ២២.៥ ពាន់លាន​បាត ដើម្បីទិញនាវាមុជទឹកចំនួន២គ្រឿងពីប្រទេសចិនតាមសំណើររបស់កងទ័ពជើងទឹកថៃ ។

បាងកកប៉ុស្ដិ៍បានផ្សាយនៅថ្ងៃទី២២សីហា នេះថា អនុគណៈកម្មាធិការមួយនៃសភា បានពិនិត្យពិចារណាលើគំរោងថវិកាសំរាប់ឆ្នាំសារពើពន្ធឆ្នាំ ២០២១ ដែលបើកផ្លូវឲ្យមានការអនុម័តទិញនាវាមុជទឹក២គ្រឿងដែលមានតំលៃ ២២.៥ ពាន់លានបាតពីប្រទេសចិន បើទោះបីវាមិនមែនជាការស្នើរដោយឯកច្ឆន្ទក្ដី ខណៈដែលការរិះគន់នៃការចំណាយលើវិស័យការពារជាតិកំពុងបង្កើនសម្ពាធដោយទាមទារឱ្យពិនិត្យឡើងវិញនូវផែនការលទ្ធកម្មអាវុធរបស់កងកម្លាំងប្រដាប់អាវុធ នៅពេលលុយជាច្រើនអាចត្រូវបានរក្សាទុក និងបញ្ចូលទៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជួយដោះស្រាយបញ្ហាសេដ្ឋកិច្ចរបស់ប្រទេសដែលបង្កឡើងដោយ Covid-19 ។

លោក Yutthapong Jarassathian សមាជិកសភាគណបក្សភឿ បានប្រាប់សន្និសីទសារព័ត៌មានកាលពីម្សិលមិញថា អនុគណៈកម្មាធិការបានពិចារណាលើសំណើថវិការបស់កងទ័ពជើងទឹកថៃ (RTN) ។ សម្រាប់ការទិញនាវាមុជទឹកទាំង២ជាលើកទីពីរ ៕

នាវាមុជទឹករបស់ចិនដែលមានសមត្ថភាពនៅក្នុងទឹករយៈពេល៣សប្ដាហ៍

Advertisement
Advertisement