Connect with us

Hi, what are you looking for?

ក្នុងស្រុក

អគ្គស្នងការនគរបាល​ជាតិ បញ្ជា​ឲ្យ​នាំខ្លួន​អធិការរងស្រុក​សំរោងទងទៅតុលាការ ក្រោយ​ស្រវឹងបាញ់បោះសេរី

ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឱ្យស្នងការនគរបាលខេត្តកំពង់ស្ពឺ បញ្ជូនខ្លួនលោកអធិការរងនគរបាលស្រុកសំរោងទង ដែលផឹកស្រាស្រវឹងបាញ់បោះសេរីទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់។

លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន មានប្រសាសន៍ថា លោក កង ភារី អធិការរងនគរបាលស្រុកសំរោងទង គឺរំលោភបទបញ្ជាពេលថ្ងៃឈប់សម្រាកជំនួសចូលឆ្នាំខ្មែរ ។ បទបញ្ជានគរបាលត្រូវប្រចាំការការពារជូនប្រជាពលរដ្ឋ បែរជាទៅផឹកស្រាស្រវឹង និងបាញ់បោះសេរីខុសច្បាប់។ លោកបានបញ្ជាទៅស្នងការនគរបាលខេត្តកំពង់ស្ពឺ ឱ្យបញ្ជូនខ្លួនអធិការរងរូបនេះ ទៅតុលាការនៅថ្ងៃទី២២ ខែសីហា នេះ ដើម្បីចាត់ការតាមផ្លូវច្បាប់។

គួរ​រំលឹកថា កាលពីថ្ងៃទី១៨ ខែសីហាឆ្នាំ២០២០ វេលាម៉ោង៩ និង០០ នាទីលោកវរសេនីយ៍ទោ កង ភារី អធិការរងទទួលការងារសន្តិសុខ នៃអធិការដ្ឋាននគរបាលស្រុកសំរោងទង បានយកអាវុធខ្លីរបស់ខ្លួនមួយដើមម៉ាកឡុក ធ្វើសកម្មភាពឈរបាញ់បោះយ៉ាងសេរី និងអនាធិបតេយ្យបំផុត ចំនួន៣គ្រាប់ នៅចំណុចបរិវេណសាលាស្រុក ត្រង់មាត់ស្រះទឹកខាងត្បូង។

លុះមកដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៨ និង៣០នាទី អធិការរងទំនើងរូបនេះបាននាំកូនចៅក្រោមឱវាទផឹកស៊ីរហូតស្រវឹងនិយាយអួតក្អេងក្អាងហើយបានយកអាវុធខ្លីម៉ាកឡុករបស់ខ្លួនដដែលនោះមកឈរបាញ់បោះលេងយ៉ាងសេរីនៅក្នុងបរវេណសាលាស្រុកចំណុចមាត់ស្រះទឹកដដែលនោះម្ដងទៀត ហើយកូនចៅរបស់ខ្លួនជាច្រើនដែលផឹកស៊ីជាមួយគ្នានោះក៏បានចូលរួមក្នុងការបាញ់បោះនេះដែរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានរកឃើញសំបកគ្រាប់នៅកន្លែងកើតហេតុចំនួន១១គ្រាប់ ហើយលោកអធិការងទំនើងរូបនេះត្រូវបានសមត្ថកិច្ចកម្លាំងការិយាល័យអន្តរាគមន៍ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចុះមកឃាត់ខ្លួននៅវេលាម៉ោង២២និង៣០នាទីថ្ងៃដដែលនោះ៕

Advertisement
Advertisement