Connect with us

Hi, what are you looking for?

អន្តរជាតិ

ប៉ុមពីអូ ថា អាមេរិក នឹងប្រើគ្រប់មធ្យោបាយ ដើម្បីរារាំងចិន-រុស្ស៊ីពីការលក់អាវុធទៅអ៊ីរ៉ង់

អន្តរជាតិ ៖ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក Mike Pompeo បានប្រកាសថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងប្រើប្រាស់គ្រប់មធ្យោបាយដើម្បីរារាំងចិន និងរុស្ស៊ី ពីការលក់អាវុធទៅឲ្យប្រទេសអ៊ីរ៉ង់ ។

បើតាមសារព័ត៌មានស្ប៉តនិក របស់រុស្ស៊ីកាលពី​ថ្ងៃទី២១សីហាថា លោក Pompeo បានប្រាប់ Fox News តាមរយៈកិច្ចសម្ភាសន៍មួយថា ទីក្រុងវ៉ាស៊ីនតោន នឹងប្រើប្រាស់រាល់ឧបករណ៍ដែលមាននៅក្នុងការកំនត់របស់ខ្លួន ដើម្បីរារាំងចិននិងរុស្ស៊ីពីការរំលោភលើទណ្ឌកម្មដែលបានដាក់លើការលក់អាវុធទៅឱ្យអ៊ីរ៉ង់។ ជាមួយគ្នាលោក Pompeo ក៍បានសម្តែងការខកចិត្តបន្ថែមទៀត ចំពោះសកម្មភាពសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលមិនគាំទ្រដល់ចេតនារបស់សហរដ្ឋអាមេរិក ក្នុងការផ្តួចផ្តើមយន្តការដាក់ទណ្ឌកម្ម “ថយក្រោយ” ប្រឆាំងនឹងអ៊ីរ៉ង់ ។

យ៉ាងណាក៍ដោយការអះអាងនេះ ត្រូវបានជំទាស់ដោយបណ្តាប្រទេសអ៊ឺរ៉ុប រុស្ស៊ី ចិន និងអ៊ីរ៉ង់ដែលទទូចថា សហរដ្ឋអាមេរិកបានបាត់បង់សិទ្ធិនៅក្នុងយន្តការនេះ តាំងតែពីឆ្នាំ ២០១៨ ម៉្លេះ ៕

 

Advertisement
Advertisement