Connect with us

Hi, what are you looking for?

អន្តរជាតិ

គម្រោងទិញនាវាមុជទឹកពីចិន កំពុងក្លាយជារឿងចម្រូងចម្រាសបែកភ្លើង រវាងក្រុមទាហាន និងបក្សភឿថៃ

អន្តរជាតិ៖ក្រុមទាហានមកពីកងវរសេនាតូចជើងទឹកពិសេសថៃ កាលពី​ថ្ងៃចន្ទបានធ្វើសន្និសីទកាសែតស្ដីពីភាពចាំបាច់​ដែលនាំឲ្យមានកាស្នើសុំទិញ​នាវាចំនួនពីរគ្រឿងពីប្រទេសចិន ។ ជាការបក​ស្រាយបន្ទាប់ពីមានការរិះគន់យ៉ាងចាស់ដៃពីគណបក្សភឿថៃអំពីការចំណាយដ៍អត់ប្រយោជន៍ ខណៈដែលប្រទេសកំពុងតែប្រឈមទៅនឹងវិបត្តិកូវីដ-១៩ ។

ការសែតបាងកកប៉ុស្ដិ៍ផ្សាយនៅថ្ងៃទី២៥ សីហា នេះថា កងនាវាចរភូមិន្ទថៃបានការពារលទ្ធកម្មដែលបានគ្រោងទុកចំពោះផែនការទិញនាវាមុជទឹក ២គ្រឿងដែលមានតម្លៃ ២២.៥ ពាន់លានបាតពីប្រទេសចិន ហើយបានចោទប្រកាន់គណបក្សភឿថៃថា បានកេងចំណេញពីបញ្ហានេះដើម្បីផលប្រយោជន៍នយោបាយ។

យ៉ាងណាក៍ដោយរដ្ឋាភិបាល និងកងទ័ពជើងទឹកកំពុងរងការវាយប្រហារខ្លាំង បន្ទាប់ពីអនុគណៈកម្មាធិការមួយ នៃសភាកាលពីថ្ងៃសុក្រសប្តាហ៍មុន បានអនុម័តការទិញនេះ ៕

នាវាមុជទឹកចិត្ត ដែលមានសមត្ថភាពសំកាំងនៅក្នុងទឹកបាន៣សប្ដាហ៍

 

 

 

Advertisement
Advertisement