Connect with us

Hi, what are you looking for?

អន្តរជាតិ

រដ្ឋាភិបាលថៃ និងក្រុមហ៊ុនហ្វេសប៊ុកពាក់មុខយក្សដាក់គ្នា​ រឿងប្រមាថរាជានិយម

អន្តរជាតិ ៖​នៅឯខេត្តរ៉ាក់យ៉ង កាលពីថ្ងៃអង្គារម្សិលមិញ​ នាយករដ្ឋមន្ត្រីថៃ លោក​ ប្រាយុទ្ធ ចាន់អូចា បានថ្លែងសារជាសាធារណៈទៅកាន់ក្រុមហ៊ុន​ហ្វេសប៊ុក ដែលត្រូវតែគោរព​ច្បាប់របស់ប្រទេសថៃ ខណៈ​ដែលក្រុមហ៊ុននេះ​បានព្រមានប្ដឹងរដ្ឋាភិបាលថៃ ពីបទលួចចូលមើលគណនីយឯកជន​របស់អ្នកដ៍ទៃ ។ នេះបើតាមការចុះផ្សាយ​របស់បាងកកប៉ុស្ដិ៍នាព្រឹកថ្ងៃពុធ ទី២៦ សីហា នេះ ។

លោកឧត្តមសេនីយ៍ប្រយុទ្ធ បាន​ថ្លែងម្ដងហើយម្ដងទៀតថា ហ្វេសប៊ុកត្រូវតែគោរពតាមច្បាប់របស់ថៃ ហើយគ្រប់ភាគីទាំងអស់ក៍ត្រូវតែគោរពច្បាប់របស់ថៃផងដែរ ។

សេចក្ដីថ្លែងនេះបានធ្វើឡើងបន្ទាប់ពីទំព័រហ្វសប៊ុករបស់លោក ផាវីន ឆាឆាវ៉ាលផុន និងទំព័រហ្វេសប៊ុករបស់លោក សាម សៃជាំម៉ា ថេរ៉ាសាគុល ជាអតីតសាស្រ្តាចារ្យ នៅសាកលវិទ្យាល័យធម្មសាទ ត្រូវបានគេរកឃើញពីការរិះគន់ដ៍រសើបទៅលើរបបរាជានិយម ដែលជាមូលហេតុធ្វើឲ្យលោកទាំងពីរគេចទៅលាក់ខ្លួននៅក្រៅប្រទេស ។

លោកប្រាយុទ្ធបាន​លើកឡើងថា «តើមានអ្នកណាដឹងទេ ពួកគេរស់នៅកន្លែងណា ?  តើពួកគេមានទទួលខុសត្រូវចំពោះការខូចខាតប្រទេសរបស់យើងទេ? មិនថា មានអ្វីកើតឡើងនៅក្នុងប្រទេសថៃទេ ពួកគេមិនខ្វល់អ្វីទាំងអស់ , បញ្ហាគឺនៅក្នុងប្រទេសថៃ » ។ ដោយលោកបញ្ជាក់ថា « រាល់សកម្មភាពប្រឆាំងនឹងច្បាប់របស់ថៃ ខ្ញុំមិនប្រើអំណាចផ្តាច់ការណាមួយដើម្បីប្រឆាំងពួកគេទៀតទេ ។ តែសកម្មភាពទាំងនេះគឺផ្អែកលើបទបញ្ជារបស់តុលាការ , យើងបញ្ជាក់ថា យើងកំពុងអនុវត្តស្របតាមច្បាប់របស់ថៃ» ៕

 

Advertisement
Advertisement