Connect with us

Hi, what are you looking for?

អន្តរជាតិ

កូរ៉េខាងជើង ចាប់ផ្ដើមព្រឺក្បាលដោយកូវីដ-១៩ ហើយ

អន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ របស់កូរ៉េខាងជើង KCNA បាននិយាយកាលពីថ្ងៃអង្គារទី ២៥ ខែសីហានេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបើកកិច្ចប្រជុំបន្ទាន់មួយដោយអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងបង្ការប្រឆាំងនឹងវីរុសវីរុសថ្មីកូវីដ-១៩។

កិច្ចប្រជុំដ៏ធំមួយ នៃការិយាល័យនយោបាយរបស់គណបក្សពលករនោះ បានកើតឡើងចំពេលមានការរីករាលដាល នៃជំងឺរាតត្បាតដែលកំពុងដាក់សម្ពាធបន្ថែមលើសេដ្ឋកិច្ចរបស់កូរ៉េខាងជើង ខណៈដែលប្រទេសនេះត្រូវបានបិទ ដោយការបិទព្រំដែនកាលពីពេលថ្មីៗនិង ការខូចខាតដោយទឹកជំនន់នោះ ។

KCNA បាននិយាយថា កិច្ចប្រជុំនេះបានវាយតម្លៃលើភាពខ្វះខាតមួយចំនួននៅក្នុងការងារប្រឆាំងនឹងការរីករាលដាលបន្ទាន់របស់រដ្ឋសម្រាប់ការត្រួតពិនិត្យការឆ្លងវីរុសសាហាវ។

យ៉ាងណាក៍ដោយប្រទេសកូរ៉េខាងជើងមិនដែលបានរាយការណ៍អំពីករណី នៃវីរុសឆ្លងដ៍កាចសាហាវនេះទេ ប៉ុន្តែលោកគីមបាននិយាយកាលពីខែមុនថា ” វីរុសអាចត្រូវបានគេនិយាយថា បានចូលមកក្នុងប្រទេស” ។ ជាការលើកឡើងបន្ទាប់ពីបុរសកូរ៉េខាងជើងម្នាក់ត្រូវបានគេធ្វើតេស្ត ហើយអង្គការសុខភាពពិភពលោកបានឱ្យដឹងថា លទ្ធផលតេស្តលើបុរសនោះ មិនមានលក្ខណៈប្រក្រតីទេ ៕

Advertisement
Advertisement