Connect with us

Hi, what are you looking for?

ក្នុងស្រុក

គ.ជ.ប ដាក់​ឲ្យ​ដំណើរការប្រព័ន្ធ​ផ្លាស់ប្តូរ​ឯកសារ​ចុះ​ឈ្មោះ​បោះឆ្នោត​តាម​ប្រព័ន្ធអនឡាញ ជា​លើកដំបូង

គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ឞ) បានប្រកាស​ថា ប្រព័ន្ធ​ផ្លាស់ប្តូរ​ឯកសារ​ចុះឈ្មោះ​បោះឆ្នោត​ពីចម្ងាយ (អនឡាញ) លើកដំបូង សម្រាប់​ការ​ពិនិត្យ​បញ្ជីឈ្មោះ និង​ការ​ចុះឈ្មោះ​បោះឆ្នោតឆ្នាំ​២០២០ នឹង​ដាក់​ឲ្យ​ដំណើរ​កា​រ​ចាប់ពីថ្ងៃទី២៨ ខែមេសា ឆ្នាំ​២០២០នេះ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ​២០២០។

តាមការបញ្ជាក់របស់ គ.ជ.ប ការ​ផ្លាស់​ប្តូរឯកសារនេះ នឹង​ធ្វើ​ឡើង​តាម​រយៈ​គេហទំព័រ voterlist.nec.gov.kh ដោយ​អ្នក​មាន​ឈ្មោះ និង​ទិន្នន័យ​ក្នុង​អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប្រភេទថ្មីមានឈីប ដូចគ្នា​ទៅនឹង​ឈ្មោះ និង​ទិន្នន័យ​ក្នុង​បញ្ជី​បោះឆ្នោត​ចុងក្រោយ ឆ្នាំ​២០១៩ អាច​ស្នើ​សុំ​ផ្លាស់ប្តូរអត្តសញ្ញាណប័ណ្ណ​ប្រភេទថ្មីរបស់​ខ្លួន​តាម​អនឡាញនេះបាន។ ដោ​យ​ឡែក​អ្នក​ដែលមាន​ឈ្មោះ ឬទិន្នន័យ​ក្នុង​អត្តសញ្ញាណប័ណ្ណប្រភេទថ្មី​មាន​ឈីប ខុសគ្នា​ទៅ​នឹង​ឈ្មោះ និងទិន្នន័យ​ក្នុង​បញ្ជីឈ្មោះបោះឆ្នោតចុងក្រោយ​ឆ្នាំ​២០១៩ ត្រូវ​ទៅ​ជួប​ជាមួយ​ក្រុម​ចុះ​ឈ្មោះ​បោះឆ្នោត​ក្នុង​ឃុំ សង្កាត់ ដែល​ខ្លួន​កំពុងរស់នៅ​ដើម្បីស្នើ​សុំ​កែតម្រូវ​ឈ្មោះ ឬទិន្នន័យក្នុង​បញ្ជីបោះឆ្នោត ឲ្យ​ដូច​គ្នា​ទៅនឹងឈ្មោះ ឬទិន្នន័យក្នុង​អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ​ប្រភេទថ្មីរបស់ខ្លួន ក្នុង​អំឡុង​ពិនិត្យ​បញ្ជីឈ្មោះ និងការចុះឈ្មោះ​បោះឆ្នោតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ​២០២០។

សូមអានសេចក្តីជូនដំណឹងរបស់ គ.ជ.ប ៖

Advertisement
Advertisement