Connect with us

Hi, what are you looking for?

អន្តរជាតិ

បាតជើងអគ្គរដ្ឋទូតចិន ត្រូវបានស្វាគមន៍ដោយខ្នងពលរដ្ឋ នៃប្រទេសគីរីបាទី ដែលនាំឲ្យមានការរិះគន់

អន្តរជាតិ ៖ បាតជើងឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេស គីរីបាទី លោក Tang Songgen កាលពីពេល​ថ្មីៗនេះ​ត្រូវបានស្វាគមន៍ ដោយខ្នងពលរដ្ឋនៃប្រទេសគីរីបាទី ដែលទាក់ទាញឲ្យមានការរិះគន់​យ៉ាងចម្រូងចម្រាស ។

រូបថតនិងវីដេអូនៃព្រឹត្តិការណ៍នេះ បានរីករាលដាលពាសពេញអ៊ីនធឺរណែតដែលផ្ដើមឲ្យមានការរិះគន់ដោយអ្នកប្រើប្រាស់បណ្តាញសង្គម Twitter ម្នាក់ បានពិពណ៌នាថា វាជានិមិត្តរូប នៃអ្វីដែលចិនធ្វើជាមួយកូនបំណុល។

យ៉ាងណាក៍ដោយយោងតាមការចុះផ្សាយរបស់ hongkong free press ថា កាលពីថ្ងៃព្រហស្បតិ៍ប្រទេសចិនបានការពារឯកអគ្គរដ្ឋទូតរបស់ខ្លួនរូបនោះ បន្ទាប់ពីរូបថតជាច្រើនបានបង្ហាញថា គាត់កំពុងដើរនៅលើខ្នងប្រជាជនក្នុងតំបន់ដែលជាផ្នែកមួយ នៃពិធីស្វាគមន៍ដោយទទូចថា វាជាវប្បធម៌សមស្របសម្រាប់ប្រទេសកោះប៉ាស៊ីហ្វិក មួយនេះ ។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian  បានលើកឡើងថា ឯកអគ្គរដ្ឋទូត Tang Songgen បានធ្វើទស្សនកិច្ចលើកដំបូងរបស់ខ្លួនបន្ទាប់ពីប្រទេសចិន និងគីរីបាទី បានបង្កើតទំនាក់ទំនងការទូត។លោកថា  « តាមការស្នើសុំដ៏ទទូចរបស់រដ្ឋាភិបាល និងប្រជាជនក្នុងតំបន់ និងដោយគោរពវប្បធម៌របស់ គីរីបាទី នោះទីបំផុតលោកឯកអគ្គរដ្ឋទូត Tang បានយល់ព្រមទទួលយកដោយចូលរួមពិធីស្វាគមន៍ ដែលពាក់ព័ន្ធនឹងទំនៀមទម្លាប់ប្រជាប្រិយក្នុងស្រុកនៅពេលមកដល់ » ។ លោកបានអត្ថាធិប្បាយបន្ថែមថា « វាជាពិធីស្វាគមន៍ប្រពៃណីដ៏ធំបំផុតនៅលើកោះ ហើយត្រូវបានប្រើដោយមន្រ្តីមកលេងផ្សេងទៀត រួមទាំងមន្រ្តីអូស្ត្រាលីកាលពីឆ្នាំ ១៩៩៨ ផងដែរ » ៕

ឯកអគ្គរដ្ឋទូតចិនប្រចាំគីរីបាទី Tang Songgen និងលោក Taunaei Marea រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងសេវាកម្មសុខាភិបាលរបស់គីរីបាទី ថ្ងៃទទួលអំណោយវេជ្ជសាស្រ្តរបស់ចិន

Advertisement
Advertisement