Connect with us

Hi, what are you looking for?

ក្នុងស្រុក

លើកទី២ហើយដែលសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យយកគ្រឿងញៀនទៅកន្លែងធ្វើចត្តាឡីស័ក

(ព្រះសីហនុ) – សមត្ថកិច្ចបានឲ្យដឹងថា កាលពីយប់ ថ្ងៃ២៥ ខែមករា ឆ្នាំ២០២១ បានឃាត់ខ្លួនបុរសជនជាតិចិនម្នាក់ យកគ្រឿងញៀនឲ្យភ្ញៀវ ស្នាក់នៅកន្លែងធ្វើចត្តាឡីស័ក នៅផ្ទះសំណាក់មួយកន្លែង ក្នុងក្រុងព្រះសីហនុ។

សមត្ថកិច្ចបញ្ជាក់ថា នៅពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចត្រួតពិនិត្យរកឃើញ​ថ្នាំញៀនចំនួន០២កញ្ចប់​ ក្នុងនោះ០១កញ្ចប់ ឃេីញនៅក្នុងកញ្ចប់ផ្កាឈូករត្ន័​ និង០១កញ្ចប់ទៀតឃេីញក្នុងកញ្ចប់បារី។

​   

ជនសង្ស័យត្រូវបាន បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្តតាមនិតិវិធីផ្លូវច្បាប់៕

ដោយ៖ នាគសមុទ្រ

Advertisement
Advertisement