Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

CDC អនុញ្ញាតឲ្យ​រោងចក្រ​ចំនួន៣ទៀតបើក​នៅ​ក្នុងរាជធានីភ្នំពេញ ក្នុង​ទុនវិនិយោគសរុបជិត៨លានដុល្លារ

(ភ្នំពេញ) – ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា CDC បានឲ្យដឹង​នៅ​ថ្ងៃនេះ​ថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន៣បើកដំណើរ​ការ​រោងចក្រ​នៅ​កម្ពុជា ក្នុង​ទុនវិនិយោគសរុបជិត៨លានដុល្លារ និង​ផ្តល់​ការងារ​ចំនួនជាង​២ពាន់កន្លែង។

ក្រុមហ៊ុនទាំង៣នោះ រួម​មាន៖

១-“MAO XING YUAN (CAMBODIA) GARMENT CO., LTD.”គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៧៤កន្លែង។

២-“XH SINGHI FOOTWEAR CO., LTD.” គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទ័ពបោះ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥០១កន្លែង។

៣-“NANTONG FIVE STAR ENTERPRISE (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.០២២កន្លែង៕

Advertisement
Advertisement