Connect with us

Hi, what are you looking for?

ក្នុងស្រុក

ព្រលឹងចុងសក់ រថយន្ត​កុង​តឺន័រ​បុករះ​ក្រឡាប់​លើ​កន្លែង​លក់ស្រាក្រឡុក​​កាលពីយប់មិញនៅ​ផ្លូវ​វេងស្រេង

ភ្នំពេញ៖ ផ្ទះ​ប្រជាពលរដ្ឋដែល​ជា​កន្លែង​វេលុយ​ចំនួន​៤កន្លែង និង​កន្លែង​លក់ស្រាក្រឡុក​មួយ​កន្លែង​ទៀត ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​វេងស្រេង ក្នុង​សង្កាត់ចោមចៅ​ទី២ ខណ្ឌពោធិ៍សែនជ័យ ត្រូវ​បាន​រថយន្ត​កុង​តឺន័រ​មួយ​គ្រឿងក្រឡាប់បុក ក្រោយ​ពីរថយន្ត​នោះ​បើក​ក្នុង​ល្បឿន​លឿននៅ​ត្រង់ចំណុច​ផ្លូវ​កោង កាលពី​វេលាម៉ោង​ប្រមាណ ២រំលង​អធ្រាត្រ​ឈាម​ចូល​ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ​២០២០នេះ។

រថយន្តបង្កពាក់ស្លាកលេខ ភ្នំពេញ 3C-6327 ចំណែកអ្នកបើកបរមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយគេឃើញរថយន្តកុងតឺន័របើកតាមបណ្ដោយផ្លូវវេងស្រេងទិសដៅពីលិចមកកើតយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើដោយសារតែផ្លូវកោងបួងចង្កូតមិនទាន់បណ្ដាលឲ្យទៅបុកគម្របលូបែកទុយោទឹករបស់រដ្ឋចេញទឹកអស់មួយនឹងបន្តទៅបុករះផ្ទះប្រជាពលរដ្ឋវេរលុយផ្ទះវីង ផ្ទះអ៊ីម៉ាន់នី ផ្ទះលីហួរ ផ្ទះទ្រូម៉ាន់នីហើយបន្តទៅមុខនឹងក្រឡាប់លើកន្លែងលក់ស្រាក្រឡុកបែកបាក់ទូរតុកៅអីអស់ជាច្រើនទៀត។

ភ្លាមៗគេឃើញតៃកុងរថយន្តបានបើកទ្វារចេញ រត់បាត់ស្រមោល តែសំណាងល្អ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះពុំមាននរណាម្នាក់រងរបួស ឬក៏ស្លាប់នោះទេ៕

Advertisement
Advertisement