Connect with us

Hi, what are you looking for?

ក្នុងស្រុក

គិតត្រឹមថ្ងៃទី១៥ តុលានេះ មានពលរដ្ឋជិត៥ម៉ឺនគ្រួសារ បាន​រងគ្រោះ​ដោយ​សារ​ជំនន់ទឹកភ្លៀង

យោង​តាម​របាយការណ៍​របស់​គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បាន​ឲ្យដឹងថា គិត​ត្រឹម​ថ្ងៃទី១៥ ខែតុលា ឆ្នាំ​២០២០នេះ មានពលរដ្ឋ​ប្រមាណជា ៤ម៉ឺន៨សែន​គ្រួសារ បានរងគ្រោះ​ដោយសារ​ជំនន់ទឹកភ្លៀង…

(ភ្នំពេញ)៖ យោង​តាម​របាយការណ៍​របស់​គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បាន​ឲ្យដឹងថា គិត​ត្រឹម​ថ្ងៃទី១៥ ខែតុលា ឆ្នាំ​២០២០នេះ មានពលរដ្ឋ​ប្រមាណជា ៤ម៉ឺន៨សែន​គ្រួសារ ឬ​ស្មើ​នឹង ជិត២០ម៉ឺននាក់បានរងគ្រោះ​ដោយសារ​ជំនន់ទឹកភ្លៀង, ​ក្នុងនោះក៏​មាន​មនុស្ស ១៣នាក់បានស្លាប់។

បើតាម​របាយការណ៍ដដែល ក្នុងរយៈ​ពេល​ទឹកជំនន់ប៉ុន្មានថ្ងៃមកនេះ មានពលរដ្ឋប្រមាណ ៣ពាន់គ្រួសារ ឬប្រមាណ ជាង១ម៉ឺននាក់ ត្រូវ​បាន​ជម្លៀស​ ខណៈ​ផ្ទះ ជិត៥ម៉ឺនខ្នងរងផលប៉ះពាល់ និងសាលារៀន ៤២៥កន្លែងត្រូវទឹកលិច។

ជាមួយគ្នានេះដែរ ស្រូវប្រមាណជាង ១៣ម៉ឺនហិកតាហិកតាត្រូវលិចទឹក និងខូចខាតប្រមាណជាង ៦ពាន់ហិកតា។

គួរ​បញ្ជាក់ដែរថា គិត​ត្រឹម​ថ្ងៃទី១៥ ខែតុលា នេះ មានរាជធានីខេត្ត​សរុបចំនួន ១៩ហើយ​បាន​រងគ្រោះ​ដោយ​ជំនន់ទឹកភ្លៀង ក្នុងនោះ​រួម​មាន៖ ខេត្ត​ពោធិ៍សាត់, ប៉ៃលិន, បន្ទាយមានជ័យ, ភ្នំពេញ, បាត់ដំបង, ស្វាយរៀង, ឧត្តរមានជ័យ, សៀមរាប, តាកែវ, កំពង់ស្ពឺ, មណ្ឌលគិរី, ព្រះសីហនុ, កោះកុង, ព្រះវិហារ, ស្ទឹងត្រែង, កំពង់ចាម, កណ្តាល និង​កំពង់ធំ៕

Advertisement
Advertisement