Connect with us

Hi, what are you looking for?

ក្នុងស្រុក

អភិបាលខណ្ឌដូនពេញបែងចែក​កម្លាំង​ការពារ​សន្តិសុខ និង​ធ្វើអនាម័យ នៅថ្ងៃអុំទូកទី៣

(ភ្នំពេញ)៖ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ (ថ្ងៃបុណ្យអុំទូក ថ្ងៃទី៣) គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញដឹកនាំដោយ លោក សុខ ពេញវុធ អភិបាលខណ្ឌ សហការជាមួយលោក លោកស្រីស្នងការរងនគរបាលរាជធានីភ្នំពេញ លោកមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមានការចូលរួមពីលោក លោកស្រី គណៈអភិបាលខណ្ឌ គណៈនាយករដ្ឋបាលខណ្ឌ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ លោក លោកស្រីប្រធាន អនុប្រធានការិ ទាំង១១ លោក លោកស្រីនាយប៉ុស្តិ៏នគេបាលទាំង១១ លោកលោកស្រីប្រធានទីរួមផ្សារទាំង០៣ លោកប្រធានផ្នែកសុីនទ្រីខណ្ឌ បានសហការដោយបានបែងចែកគោលដៅទទួលខុសត្រូវរួមមាន៖

១.គោលដៅA1 ដឹកនាំដោយលោកអភិបាលខណ្ឌ លោកអធិការ លោកមេបញ្ជាការ លោក លោកស្រីប្រធានការិ ចៅសង្កាត់ ផ្សារ។

២.គោលដៅ មុខវត្តបុទមវត្តីដឹកនាំដោយលោក យស់ យុទ្ធី អភិបាលរងខណ្ឌ និងសហការី។

៣.គោលដៅមុខព្រះគម្លង់ដឹកនាំដោយលោក ចាន់ គន្ថេត អភិបាលរងខណ្ឌ និងសហការី។

៤.គោលដៅមុខផ្សាររាត្រីដឹកនាំដោយលោកម៉ុក ចន្ទ័ករុណា អភិបាលរងខណ្ឌ និងសហការី។

ជាលទ្ធផល៖

-ប្រជាពលរដ្ឋមានសុខសុវត្ថិភាព មិនមានបញ្ហាអ្វីគួរកត់សម្គាល់ឡើយ។

-ចំនួនប្រជាពលរដ្ឋែលចាភ្ញៀវជាតិ អន្តរជាតិបានមកកំសាន្តប្រមាណ៨០%-៩០% នៃថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអ៊ុំទូកកាលពីឆ្នាំ២០១៩។

-មានករណីបាត់កូនក្មេងចំនួន០៥នាក់ (ប្រុស ០២នាក់ ស្រី០៣នាក់)បានប្រគល់ជូនទៅអាណព្យាបាលអស់ហើយ។

-មានករណីបុរសម្នាក់ជាអ្នកលក់ពោតដួលសន្លប់ ត្រូវបានសង្គ្រោះឲ្យដឹងខ្លួនវិញហើយ។

-ពុំមានចោរលួច លូកហោប៉ៅទេ។

-ប្រជាពលរដ្ឋប្រមាណ៥%បានប្រើម៉ាស់ការពារសុវត្ថិភាពពី Covid19

-អនាម័យមានសភាពល្អប្រសើរប្រហាក់ប្រហែលឆ្នាំ២០១៩ ដោយពុំមានការកកស្ទះសំរាម នៅតាមដងផ្លូវ នៅតាមសួនច្បារសាធារណៈឡើយ។ ដោយគណៈបញ្ជាការឯកភាពខណ្ឌប្រើកំលាំងអនាម័យខណ្ឌ សង្កាត់ទាំង១១ ដោយដឹកសំរាមទាំងនោះទៅស្តុកបណ្តោះអាសន្ននៅក្នុងទីស្តុកសំរាមក្នុងរដ្ឋាករស្វយ័តផ្សារធំថ្មី៕

Advertisement
Advertisement