Connect with us

Hi, what are you looking for?

ក្នុងស្រុក

៨០ភាគរយ នៃសំណល់សំរាមនៅតាមឆ្នេរសមុទ្រកម្ពុជា ជាសំណល់ប្លាស្ទិក

សំណល់៨០ភាគរយនៅតំបន់ឆ្នេរ ត្រូវរកឃើញថា សុទ្ធតែជាសំណល់ប្លាស្ទីក

ភ្នំពេញ – អង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ហៅកាត់ UNDP លើកឡើងថា ចំនួន៨០ភាគរយ នៃសំណល់សំរាម នៅតាមឆ្នេរសមុទ្រកម្ពុជាជាសំណល់ប្លាស្ទិក ដែលកំពុង​មានផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថានតំបន់ឆ្នេរ សោភ័ណភាពនិងអេកូឡូស៊ីសមុទ្រ និងជីវចម្រុះក្នុងទឹកសមុទ្រ ។

សំណល់៨០ភាគរយនៅតំបន់ឆ្នេរ ត្រូវរកឃើញថា សុទ្ធតែជាសំណល់ប្លាស្ទីក

លោក  Nick Beresford អ្នកតំណាងនិវាសនដ្ឋាននៃUNDPប្រចាំកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា គួរតែបង្កើតនូវបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងៗ និងផ្សព្វផ្សាយបង្កើនការយល់ដឹង និងជំរុញការកាត់បន្ថយសំណល់ប្លាស្ទិក ការកែច្នៃប្រើប្រាស់ឡើងវិញ និងការប្រើប្រាស់នូវសម្ភារដែលមិនប៉ះពាល់ដល់បរិស្ថានជំនួសសម្ភារប្លាស្ទិក។

លោកទទួលស្គាល់ថា ការប្រយុទ្ធប្រឆាំងនឹងការបំពុលប្លាស្ទិក ជាកិច្ចការដ៏សែនពិបាកដែលទាមទារការចូលរួម កិច្ចសហការពីគ្រប់ភាគី ដើម្បីផ្លាស់ប្តូរទម្លាប់ និងការគិតរបស់សាធារណជនឱ្យងាកទៅកាត់បន្ថយការប្រើប្រាស់ សម្ភារប្លាស្ទិក។ លោកថា ការផ្លាស់ប្តូរទៅលើការកាត់បន្ថយការប្រើប្រាស់សម្ភារប្លាស្ទិកនៅក្នុងប្រទេសកម្ពុជា គួរតែមើលទៅគំរូកាលពី៣០ឆ្នាំមុន ដោយប្រជាជនបានយកកន្ត្រកឫស្សីទៅផ្សារក្នុងស្រុក ដើម្បីទិញផ្លែឈើ និងបន្លែដែលអ្នកលក់រុំដោយស្លឹកឈូកឬស្លឹកចេក។ លោកបន្តថា សមា្ភរដែលអាចបំលែងបានទាំងនេះ ត្រូវបានជំនួសស្ទើរតែទាំងស្រុងដោយថង់ប្លាស្ទិក៕

Advertisement
Advertisement