Connect with us

Hi, what are you looking for?

ក្នុងស្រុក

អាសូរណាស់ ! កាមរី ព្រលះជាមួយគោយន្តស្លាប់៨នាក់ របួស២នាក់

ទិដ្ឋភាពគ្រោះថ្នាក់ដ៏គួរឱ្យរន្ធត់រវាងរថយន្តកាមរី និងគោយន្ត

បាត់ដំបង : ពិតជាគួរឲ្យរន្ធត់ណាស់ រថយន្តកាមរីមួយគ្រឿងបានបុកយ៉ាងពេញទំហឹង ជាមួយគោយន្តដឹកទឹកកក បណ្ដាលឲ្យមនុស្ស៨នាក់ស្លាប់ នៅនឹងកន្លែង ចំណែក២នាក់ទៀតរងរបួស ។ ហេតុការណ៍នេះបានកើតឡើង កាលពីម៉ោងប្រមាណ ៩និង២០ នាទីយប់ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចក្រុមទី០១ ភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ។

ទិដ្ឋភាពគ្រោះថ្នាក់ដ៏គួរឱ្យរន្ធត់រវាងរថយន្តកាមរី និងគោយន្ត

នគរបាលមូលដ្ឋានបាននិយាយថា ករណីនេះកើត ឡើង រវាងគោយន្តដឹកទឹកកក និងរថយន្តធុនស្រាល (Camery) បណ្តាលឱ្យអ្នកបើកបរ និងអ្នករួមដំណើរទាំងសងខាង ស្លាប់នៅកន្លែងកើតហេតុចំនួន០៨នាក់ (ប្រុស០៣នាក់) និងរបួសធ្ងន់ស្រាល០២ នាក់។

ក្រោយកើតហេតុ កម្លាំងនគរបាលចរាចរ បានបញ្ជូនអ្នករងគ្រោះទៅមន្ទីរពេទ្យបង្អែកស្រុកថ្មគោល រីឯអ្នកស្លាប់ទាំង០៨នាក់ ត្រូវបានដឹកយកទៅតម្កល់ទុក នៅវត្តអូរតាគី ដើម្បីស្វែងរកសាច់ញាតិមកទទួល យកទៅធ្វើបុណ្យតាមប្រពៃណី ៕

Advertisement
Advertisement