Connect with us

Hi, what are you looking for?

ក្នុងស្រុក

បញ្ជូន​ជនសង្ស័យ៤នាក់ទៅតុលាការ ក្រោយ​បង្ករបួសស្នាមទៅលើម្ចាស់ដី

ព្រះសីហនុ – ជនសង្ស័យចំនួន ០៤នាក់ ដែលល្បីឈ្មោះខាងដើរអុកឡុក អនាធិបតេយ្យដីធ្លី នៅក្នុងភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នារសៀល ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត បន្ទាប់ពីពួកគេបានធ្វើសកម្មភាពវាយរបងថ្មរបស់ប្រជាពលរដ្ឋ ដើម្បីចូលកាន់កាប់ដី ត្រូវបានភាគីម្ចាស់ដីមកទាន់ ហើយបានសួរនាំ តែត្រូវក្រុមជនបង្ករ ទាញដំបង ពូថៅ និងកាំបិត ដេញវាយភាគីម្ចាស់ដី បង្ករអោយមានការរងរបួសធ្ងន់មួយចំនួនផងដែរ។

លោក ស៊ុត សំអុន នាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានអោយដឹងថា ជនសង្ស័យទាំង៤នាក់ ត្រូវបានឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ដោយប៉ុស្តិ៍រដ្ឋបាលឃុំកែវផុស ស្រុកស្ទឹងហាវ បន្ទាប់ពីមានពាក្យបណ្តឹងថា ក្រុមជនសង្ស័យដែលមានបក្សពួកជាង ១០នាក់ បានធ្វើសកម្មភាព ចូលទន្ទ្រានកាន់កាប់ដីអ្នកដ៏ទៃ ដោយបានវាយរបងថ្ម ក្នុងគោលបំណងចូលសាងសង់ផ្ទះធ្វើជាកម្មសិទ្ធរបស់ខ្លួន ហើយត្រូវបានម្ចាស់ដីមកឃាត់ តែត្រូវក្រុមជនសង្ស័យ ប្រើហឹង្សា ដេញវាយភាគីម្ចាស់ដី បណ្តាលអោយរងរបួសចំនួន០២នាក់។

សូមបញ្ជាក់ផងដែរថា ជនសង្ស័យទាំង៤នាក់មាន៖

ទី១-ឈ្មោះ ចាន់ សារឿន ហៅហិ ជាមេក្លោង បច្ចុប្បន្នស្នាក់នៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ទី២-ឈ្មោះ ជួរ វុធ ភេទប្រុស បច្ចុប្បន្នស្នាក់នៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ទី៣-ឈ្មោះ ជួរ ឌុយ ភេទប្រុស បច្ចុប្បន្នស្នាក់នៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ទី៤-ឈ្មោះ សោយ ជឿន ភេទប្រុស បច្ចុប្បន្នស្នាក់នៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

បើតាមជនរង ឈ្មោះ ស្នា ភេទប្រុស បានអោយដឹងថា នៅពេលកើតហេតុ នាល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ដោយបានទទួលដំណឹងថា មានមនុស្សមួយក្រុមដែលដឹកនាំដោយឈ្មោះ ចាន់ សារឿន ហៅហិ បានមកវាយរបងថ្មរបស់ពួកគាត់ និងរបងថ្ម របស់បងប្អូនប្រជាពលរដ្ឋនៅជាប់នោះ អស់ជាច្រើនដើម រួមទាំងសាងសង់ខ្ទមបានចំនួនពីរថែមទៀតផង បើទោះបីជាមានការហាមឃាត់ពីសមត្ថកិច្ចមូលដ្ឋាន ប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំកែវផុស យ៉ាងណាក្តីក៏ពួកគេពុំមានកាញញើតនោះទេ ហាក់បីដូចជាមានអ្វីអាងនៅពីក្រោយខ្នងពួកគេដូច្នោះដែរ។

ជនរងបន្តថា ពួកគាត់បានទៅហាមឃាត់ ក្នុងគោលបំណងបញ្ឈប់សកម្មភាព ប៉ុន្តែក្រុមនោះនៅតែបន្តធ្វើ ដោយហេតុផលនេះ ហេតុផលនោះ នឹងវាយមកលើរូបគាត់ យ៉ាងចាស់ដៃ ក្នុងបំណងសម្លាប់គាត់តែម្តង តែត្រូវបានអ្នកជិតនោះមកជួយ ហើយក៏ត្រូវក្រុមនោះដេញវាយទៀត រហូតប្រជាពលរដ្ឋក្បែរនោះមកជួយច្រើនទើបពួកគេឈប់ហើយបោះពាក្យអោយពួកខ្លួនទៅប្តឹងម៉ាសេរី ពួកគេអត់ខ្លាចទេ ព្រោះពួកគេមាន ……………!!!!!

បើតាមសាក្សីឈ្មោះ ធូរ បានបង្ហើបថា នៅពេលគាត់បានទទួលដំណឹងថា ក្រុមជនបង្ករបានវាយរបងថ្មនៅចំនុចជាប់ដីដែលគេពឹងអោយគាត់ជួយមើល គាត់ក៏ទៅក្បែរនោះ ហើយក៏បានឃើញ ឈ្មោះ ហិ បានព្រួតគ្នាវាយទៅលើឈ្មោះ ស្នា តែម្នាក់ឯងទើបគាត់ចូលទៅឃាត់ព្រោះសុទ្ធតែអ្នកភូមិ ក៏ត្រូវឈ្មោះ ហិ នឹងបក្សពួកពួកដេញកាប់ទាំងរូបគាត់ទៀត សំណាងល្អបានអ្នកភូមិមកជួយច្រើនគ្នា កុំអីជីវិតពួកគាត់ត្រូវបានបញ្ចប់បាត់ទៅហើយ។

ប្រភពដ៏ដែលបានបន្តថា ក្រុមរបស់ឈ្មោះ ហិ នេះដោយប្រមូលផ្តុំ មនុស្សមកពីខាងក្រៅភូមិ (ពីកោះកុង និងមកពីតំបន់រាម) កន្លងមកគឺក្រុមនេះដើរតែធ្វើសកម្មភាពចូលកាន់កាប់ និង វាយរបងថ្មដីអ្នកដ៏ទៃ ណាដែលពុំមានម្ចាស់ចាំ ហើយសង់ខ្ទម ធ្វើជារបស់ខ្លួន ដោយសកម្មភាពនេះ ហាក់មានបុគ្គលណាម្នាក់នៅពីក្រោយខ្នងដូច្នោះដែរ ព្រោះកន្លងមកនៅពេលមានប្រជាពលរដ្ឋទៅប្តឹង សមត្ថកិច្ច ហាក់ពុំមានចំណាត់ការណាមួយនោះទេ ដោយបណ្តោយឲ្រក្រុមនេះធ្វើសកម្មភាព យ៉ាងអនាធិបេតយ្យ៕

ដោយ៖ នាគសមុទ្រ

Advertisement
Advertisement