Connect with us

Published

on

(ភ្នំពេញ) – អ្នកចាក់វ៉ាក់សាំងលេខរៀងទី២លាន ត្រូវបានគេ​រកឃើញ​នៅ​ថ្ងៃទី១៤ ខែឧសភា ឆ្នាំ​២០២១នេះ ដែលបានទៅលើឈ្មោះ ទិត ចិន្តា ភេទស្រី អាយុ​២៣ឆ្នាំ ជាកម្មកការិនីរោងចក្រ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាស​នៅ​លើទំព័រ facebook ថា បន្ទាប់ពីការចាប់ផ្តើមចាក់វ៉ាក់សាំងថ្ងៃ១០ ខែ កុម្ភៈ ២០២១ ដែលម្ជុលទី១ បានទៅលើលោក ហ៊ុន ម៉ាណែត ហើយនៅថ្ងៃ១១ ខែ មេសា ឆ្នាំ២០២១ យើងបានរកឃើញមនុស្សទី១លានដែលបានចាក់វ៉ាក់សាំង គឺលោក ប៉ាន់ សុវណ្ណរិទ្ធិ ដែលពេលនោះ​ គាត់ទទួលបានរង្វាន់១០លានរៀលផងដែរ។ ហើយ​នៅថ្ងៃទី១៤ ខែ ឧសភា នេះ យើងរកឃើញមនុស្សទី២លាន ដែលបានទៅឈ្មោះ ទិត ចិន្តា អាយុ ២៣ឆ្នាំ ជាកម្មការិនីរោងចក្រ ដែលនឹងទទួលបានរង្វាន់លើកទឹកចិត្តចំនួនទឹកប្រាក់១០លានរៀលទៀតពីសម្តេច ហើយលោកជំទាវ ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចលើការចាក់វ៉ាក់សាំង នឹង​ប្រគល់​ទឹកប្រាក់នោះជូន។

កម្មការិនី ទិត ចិន្តា អ្នកចាក់វ៉ាក់សាំងទី២លាន

បើតាមសម្តេចតេជោ ក្នុងចំណោមប្រជាជនទាំងចាស់ទាំងក្មេង១៦លាននាក់ មានប្រជាជនដែលមានអាយុ១៨ឆ្នាំឡើងដែលនឹងត្រូវចាក់វ៉ាក់សាំងតែ១០លាននាក់ប៉ុណ្ណោះ ហើយ​គិត​មក​ទល់ថ្ងៃនេះយើងចាក់បាន២លាននាក់ ដែល

ស្មើនឹង២០ភាគរយរួចទៅហើយ។ សម្តេចថា ការចាក់វ៉ាក់សាំងនេះ កំពុងអនុវត្តយុទ្ធសាស្ត្រផ្ការីក គឺចាក់ពីក្នុងចេញក្រៅ គឺចាក់នៅរាជធានីភ្នំពេញដែលមានមនុស្សរស់នៅកុះករជាមុន បន្ទាប់ទៅនឹងចេញទៅបណ្តាខេត្តទៅតាមលំដាប់អាទិភាព។

ជាមួយ​គ្នា​នេះ សម្តេច​ក៏​អំពាវនាវ​ដល់​បងប្អូនប្រជាពលរដ្ឋ​ទាំងអស់ សូម​កុំបារម្ភ ដោយថា រាជរដ្ឋាភិបាលនឹងចាក់ជូនគ្រប់ៗគ្នា គ្រាន់តែមុននិងក្រោយប៉ុណ្ណោះ៕

Advertisement
error: Content is protected !!